Bell Pepper

ម្ទេសផ្លោក ជាបន្លែមួយប្រភេទដែលមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ជួយដល់រាងកាយឲ្យរក្សាបាននូវសុខភាពល្អរឹងមាំ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលសំខាន់នោះ គឹបន្លែមួយនេះងាយនឹងរកទិញបាន ហើយសម្បូរណាស់នៅក្នុងប្រទេសកម្ពុជា។ ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងទទួលទានម្ទេសផ្លោកជាក់ជាមិនខាន ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាពឡើយ។ ថ្ងៃនេះវេប
សាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីផលល្អៗនៃការទទួលទានម្ទេសប្លោក ហើយចំពោះអ្នកដែលមិនចូលចិត្តញ៊ាំបន្លែនេះក៏ប្រហែលនឹងប្ដូរចិត្តដែរ បន្ទាប់ពីអានអត្ថបទនេះរួច ៖

១. ជួយឲ្យស្រកទម្ងន់

ម្ទេសប្លោក មានផ្ទុកសម្បូរទៅដោយជាតិសសៃ និងជាតិទឹក ដែលធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរបន្ទាប់ពីទទួលទានវា។ លើសពីនេះទៅទៀត បន្លែនេះក៏មានប្រសិទ្ធិភាពធ្វើឲ្យប្រព័ន្ធរំលាយអាហារកាន់តែមានភាពសកម្មជាងមុនផងដែរ។

២. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

តើអ្នកឆាប់ផ្ដាសាយ ឬឧស្សាហ៍ឈឺគ្រុនផ្ដាយសាយណាស់មែនទេ? នោះក៏ព្រោះតែអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយហើយ! គួរធ្វើយ៉ាងណាទៅ? មិនពិបាកឡើយ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមម្ទេសប្លោកក្នុងរបបអាហារប្រចាំថ្ងៃ។ ម្ទេសប្លោក គឺមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុដ៏សំខាន់មួយជួយពង្រឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែប្រសើរឡើង។

៣. ល្អសម្រាប់សុខភាពភ្នែក

ម្ទេសប្លោក ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលចាំបាច់សម្រាប់សុខភាពភ្នែកល្អមើលឃើញបានច្បាស់។

៤. កាត់បន្ថយទប់ស្កាត់ការរលាកក្នុងរាងកាយ

ការរលាកផ្សេងៗក្នុងរាងកាយ គឺសុទ្ធតែផ្សារភ្ជាប់នឹងបញ្ហាសុខភាពផ្សេងៗគួរឲ្យព្រួយបារម្ភដូចជា ជំងឺធាត់ជ្រុល, ជំងឺទឹកនោមផ្អែម, សម្ពាធឈាមឡើងខ្ពស់, ជំងឺបេះដូង, ជំងឺរលាកសន្លាក់, ជំងឺពុកឆ្អឹង និងជំងឺមហារីក។ ម្ទេសប្លោក មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយហៅថា capsaicin ដែលជួយគ្រប់គ្រង ឬទប់ស្កាត់ការរលាកក្នុងរាងកាយ ដូច្នេះហានិភ័យនៃជំងឺផ្សេងៗដែលទាក់ទងជាមួយការរលាកនឹងត្រូវបានកាត់បន្ថយ។

៥. បន្សាបជាតិពុលក្នុងរាងកាយ

ម្ទេសប្លោក មានផ្ទុកនូវជាតិសសៃ និងសមាសធាតុស្ពាន់ធ័រដែលជួយកម្ចាត់ជាតិពុលផ្សេងៗចេញពីក្នុងរាងកាយទាំងមូល។

៦. ល្អសម្រាប់ប្រព័ន្ធសសៃប្រសាទ

វីតាមីន B6 ឬ pyridoxine ដែលមាននៅក្នុងម្ទេសប្លោក គឺសំខាន់ណាស់សម្រាប់ការអភិវឌ្ឍ និងដំណើរការមុខងារខួរក្បាលត្រឹមត្រូវតាមប្រក្រតី។ សារធាតុចិញ្ចឹមនេះជួយរាងកាយផលិតសារធាតុ neurotransmitters ដែលទទួលខុសត្រូវសម្រួលដល់រាល់កោសិកាក្នុងខួរក្បាលឲ្យធ្វើការដឹកនាំបញ្ចូនសញ្ញាឆ្លងកាត់គ្នាទៅវិញទៅមកយ៉ាងសកម្ម៕