កាលពីថ្ងៃមុនយើងខ្ញុំបានប្រាប់អ្នកពីបន្លែ និងផ្លែឈើមួយចំនួនដែលអាចធ្វើឲ្យកូនអ្នកស្អាតបានក្រោយពេលដែលកើតចេញមក ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីរូបមន្តក្នុងការធ្វើទឹកផ្លែឈើវិញម្តង ហើយរូបមន្តនេះបើអ្នកអាចអនុវត្តតាម នោះកូនអ្នកនឹងមានមុខដែលគួរឲ្យស្រលាញ់បំផុត។ តើមានរូបមន្តអ្វីទៅ?
ទឹកគីវី និងត្រសក់
គ្រឿងផ្សំ ៖ ត្រសក់ចំនួនមួយផ្លែ គីវីចំនួនមួយផ្លែ ទឹកឃ្មុំបន្តិច។
របៀបធ្វើ ៖
- ផ្លែគីវីអ្នកត្រូវតែយកវាទៅចិតសំបកចោល ហើយចិតជារាងដុំៗ។
- បើត្រសក់វិញ អ្នកត្រូវតែយកវាទៅលាងឲ្យស្អាត ហើយចិតជាដុំៗដូចគ្នានឹងផ្លែគីវីដែលអ្នកទើបនឹងចិតរួច។
- បន្ទាប់ពីចិតរួច អ្នកត្រូវតែយកត្រសក់ និងគីវីនោះទៅកិនជាទឹក ដោយកិនបញ្ជូលគ្នាយកតែទឹកទេ។
- ចុងក្រោយដាក់ទឹកឃ្មុំបន្តិចចូលទៅក្នុងទឹកផ្លែឈើនោះជាការស្រេច ហើយអ្នកអាចយកមកទទួលទានបាន។ ក្រោយពេលដែលអ្នកពិសាររួច កូនអ្នកនឹងមានមុខដែលគួរឲ្យស្រលាញ់ ហើយថែមទាំងសទៀតផង។
សាឡាតផ្លែឈើទឹកដោះគោជូរ
គ្រឿងផ្សំ ៖ ផ្លែប៉ោមចំនួនមួយផ្លែ ទឹកដោះគោជូរ១០០ក្រាម ផ្លែឈើផ្សេងទៀតដូចជា ចេក។
របៀបធ្វើ ៖
- ដំបូងអ្នកត្រូវតែចិតចោលសំបកផ្លែប៉ោម និងគ្រាប់របស់វា ដើម្បីការពារមិនឲ្យខ្មៅ អ្នកអាចយកវាទៅត្រាំទឹកអំបិលបាន។
- បើផ្លែចេកវិញ អ្នកត្រូវតែបកសំបកចេញ រួចចិតជារាងដុំៗ។
- បន្ទាប់ពីចិតរួច អ្នកត្រូវតែយកផ្លែឈើទាំងអស់ដាក់ក្នុងចានធំមួយ។
- ចុងក្រោយចាក់ទឹកដោះគោជូរចូល ហើយច្របល់ឲ្យសព្វជាការស្រេច អ្នកអាចទទួលទានបានហើយ។
បញ្ជាក់ ៖ នៅក្នុងគីវីមានវីតាមីនCដែលអាចរារាំងស្បែកខ្មៅមិនឲ្យកើតមានឡើង ថែមទាំងអាចការពារមិនឲ្យមានស្នាមអ៊ុចខ្មៅទៀតផង ដូចនេះកូនអ្នកនឹងមានមុខដ៏ស្អាតមួយជាមិនខានឡើយ ហើយម៉ត់រលោងទៀតផង៕