នៅពេលដែលកូនដល់អាយុបរិភោគបបរ តើអ្នកជ្រើសរើសបបរដែលត្រូវហើយឬនៅ? បើអ្នកជ្រើសរើសបបរដែលខុស នោះកូនមិនអាចលូតលាស់បានល្អឡើយ ដូចនេះតើមានបបរអ្វីខ្លះដែលអាចធ្វើឲ្យកូនមានសុខភាពល្អ ហើយលូតលាស់បានល្អនោះ?
បបរទឹកដោះគោ
គ្រឿងផ្សំ ៖ អង្ករ៥០ក្រាម ទឹក៤កែវ ម្សៅទឹកដោះគោ៣ស្លាបព្រា(ស្លាបព្រាសម្រាប់ដួសទឹកដោះគោ)
របៀបចម្អិន ៖ ដំបូងអ្នកត្រូវតែលាងអង្ករឲ្យស្អាត បន្ទាប់មកយកវាទៅត្រាំក្នុងទឹកចំនួនមួយម៉ោង បន្ទាប់ពីត្រាំរួច អ្នកត្រូវយកវាទៅដាំជាបបរ រួចទើបចាក់ម្សៅទឹកដោះគោចូល កូររួចជាការស្រេច។
បបរពងមាន់
គ្រឿងផ្សំ ៖ ពងមាន់មួយគ្រាប់ អង្ករ៥០ក្រាម ទឹក៤កែវ
វិធីចម្អិន ៖ ដំបូងអ្នកត្រូវតែយកអង្ករលាងឲ្យស្អាត រួចយកទៅត្រាំក្នុងទឹកចំនួនមួយម៉ោង បន្ទាប់មកយកវាទៅដាំជាបបរ ដោយបើកភ្លើងតូច រួចយកពងមាន់ទៅស្ងោរឲ្យឆ្អិន បន្ទាប់មកយកតែផ្នែកក្រហមដោយកិនឲ្យម៉ត់ រួចលាយចូលទៅក្នុងបបរឲ្យកូនបរិភោគជាការស្រេច។
បបរដំឡូង
1. ដំបូងអ្នកត្រូវតែយកដំឡូងទៅស្ងោរ រួចចិតសំបកដំឡូងចេញ បន្ទាប់មកកិនវាឲ្យម៉ត់។
2. ពងមាន់វិញស្ងោររួច យកតែផ្នែកខាងលឿង រួចកិនវាឲ្យម៉ត់ដូចគ្នា។
3. បន្ទាប់មកយកដំឡូងដែលកិនរួច យកវាទៅដាំជាមួយទឹកដោះគោ ហើយដាំបណ្តើរកូរវាបណ្តើរ។
4. នៅពេលដែលវាមានរាងស្អិត អ្នកត្រូវតែចាក់ពងមាន់ចូលជាការស្រេច។
បបរសារី
គ្រឿងផ្សំ ៖ សារី៣ទៅ៥ផ្លែ អង្ករ៥០ក្រាម ស្ករក្រាមបន្តិច។
វិធីចម្អិន ៖ ដំបូងអ្នកត្រូវលាងសារីឲ្យស្អាត រួចយកវាទៅកិនយកទឹក បន្ទាប់មកយកទឹកសារី អង្ករ និងស្ករក្រាមដាំជាមួយគ្នាជាការស្រេច បបរនេះអាចធ្វឲ្យកូនអ្នកបាត់ក្អកបាន៕