ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកន្លែងដែលអ្នកគួរតែទុកធុងសម្រាម ទើបមិនបណ្តេញលាភសំណាងចេញពីអ្នកអស់។ តើគួរតែទុកកន្លែងណាទៅ?

នៅក្នុងផ្ទះរបស់អ្នក ធុងសម្រាមកាន់តែតិចកាន់តែល្អ មិនគួរដាក់ធុងសម្រាមគ្រប់កន្លែងឡើយ ព្រោះអាចកាត់លាភអ្នកបាន ដោយមិនមានទ្រព្យអ្វីអាចចូលមកទេ។ ជាពិសេស ធុងសម្រាមមិនអាចដាក់នៅក្បាលគ្រែជាដាច់ខាត ព្រោះអាចប៉ះពាល់ដល់ដំណេករបស់អ្នក ថែមទាំងអាចធ្វើឲ្យសំណាងអាក្រក់ចូលមករកអ្នកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ធុងសម្រាមមិនគួរទិញធំពេកទេ ព្រោះអាចធ្វើឲ្យលាភរត់អស់ពីក្នុងផ្ទះ។ ចំពោះថៅកែក្រុមហ៊ុនជាប្រុស មិនគួរទុកធុងសម្រាមនៅទិសខាងលិច និងខាងជើងនោះទេ ព្រោះអាចប៉ះពាល់ដល់លាភសំណាងក្រុមហ៊ុនបាន។ ចំណែកថៅកែជានារី មិនគួរទុកធុងសម្រាមនៅទិសលិច និងទិសខាងត្បូងនោះទេ ព្រោះអាចធ្វើឲ្យប្រាក់ចំណេញមានលក្ខណៈមិននឹងនរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង