ឪពុកម្តាយខ្លះមានការបារម្ភខ្លាចកូនឆ្លងកូវីដ ១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទដែលតា នៅពេលដែលពួកគេចូលរៀនវិញនៅតាមសាលា។

ដូច្នេះ វេបសាយសុខភាព health.com.kh បានធ្វើការស្រាវជ្រាវរកគន្លឹះចាំបាច់មួយចំនួន ដើម្បីការពារមិនអោយកុមារឆ្លងកូវីដ១៩ នៅពេលពួកគេចូលរៀនវិញនៅតាមសាលា។ អ្នកជំនាញបានផ្តល់យោបល់ដូចខាងក្រោមនេះ ៖

១ វាស់កម្តៅ មុនពេលអោយពួកគេចេញទៅសាលា

ទោះបីជាសាលារៀននឹងធ្វើការវាស់កម្តៅ មុនពេលអោយសិស្សចូលរៀនក្តី វាជារឿងដ៏ល្អមួយដែល ត្រូវវាស់កម្តៅកូនរបស់អ្នកនៅផ្ទះអោយហើយ។ បើសិនជាពួកគេក្តៅខ្លួននោះ អ្នកមិនគួរអោយពួកគេទៅរៀនឡើយ។

២ ខ្ចប់អាហារអោយពួកគេយកទៅហូបនៅសាលា

អ្នកត្រូវរៀបចំអាហារអោយកូនរបស់អ្នកអាចយកម្ហូបអាហារទៅសាលាដើម្បីចៀសវាងការទិញគេហូប។ ទន្ទឹមជាមួយគ្នានោះ ការប្រើប្រអប់អាហារ និងថង់ប្រើតែមួយពេលបោះចោលក៏ជាជម្រើសល្អមួយ ដើម្បីចៀសវាងការឆ្ងលមេរោគផងដែរ។

៣ បង្រៀនពួកគេអោយចេះលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់

វាសំខាន់ណាស់ដែលកូនរបស់អ្នកត្រូវចេះលាងដៃអោយបានញឹកញាប់ជាមួយនឹងអាកុល ឬសាប៊ូដើម្បីកុំអោយមានឆ្លងមេរោគនៅដៃហើយអាចចូលទៅកាន់ផ្លូវដង្ហើម។ ពួកគេគួរតែលាងដៃមុនចេញពីផ្ទះ ទៅដល់សាលា ពេលចូលថ្នាក់រៀន ឬក៏មុនចូលបន្ទប់ញ៉ាំអាហារ។

៤ ប្រាប់កូនអំពីរបៀបរក្សាគម្លាត

ការរក្សាគម្លាតគឺមានសារសំខាន់ផងដែរក្នុងការទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩។ ប៉ុន្តែនេះមិនមានន័យ ថាពួកគេមិនត្រូវទាក់ទង ឬក៏និយាយជាមួយមិត្តភក្តិឡើយ។ វាគ្រាន់តែត្រូវការគម្លាតសុវត្ថិភាពមួយ។

៥ ទិញម៉ាសដែលកូនចូលចិត្ត

ចូរទិញម៉ាសក្រណាត់ដ៏ស្អាត និងដែលកូនរបស់អ្នកស្រឡាញ់។ ការទិញម៉ាសដែលល្អ និងដែលពួកគេចូលចិត្តនឹងអាចលើកទឹកចិត្តពួកគេអោយពាក់ម៉ាសគ្រប់ពេល។

៦ ប្រាប់កូនអោយមុជទឹកភ្លាម បន្ទាប់ពីមកពីសាលារៀនវិញ

ពេលកូនត្រឡប់មកផ្ទះវិញ អ្នកគួរអោយកូនមុជទឹកភ្លាម។ ការធ្វើដូច្នេះដើម្បីចៀសវាងការ ដែលពួកគេ អាចនាំមេរោគពីសាលាមក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង