អ្នកទាំងអស់គ្នាអាចសាកល្បងធ្វើជ្រក់ប្រភេទថ្មីនេះបាន ព្រោះវាមានរសជាតិឆ្ងាញ់ ដែលអាចធ្វើឲ្យអ្នកមានចំណូលចិត្តក្នុងការញ៉ាំបាយ។ តើមានរបៀបធ្វើបែបណាទៅ?
គ្រឿងផ្សំ ៖ ស្ពៃក្តោបចំនួន៤០០ក្រាម ការ៉ុតចិតជាបន្ទះៗចំនួនបរិមាណល្មម ម្ទេសចំនួនមួយគ្រាប់ ខ្ទឹមសចំនួន៤គ្រាប់ អំបិល១០ក្រាម ស្ករសចំនួន៣០ក្រាម ទឹកខ្មេះ៤០ក្រាម។
.jpg)
របៀបធ្វើ៖
ដំបូងអ្នកត្រូវចិញ្ច្រាមខ្ទឹមសឲ្យម៉ត់ ម្ទេសចិតជាបញ្ឆិតៗ ការ៉ុតចិតជាបន្ទះ និងស្ពៃក្តោបចិតជាតូចៗ។
.jpg)
ក្រោយពេលដែលចិតរួច អ្នកអាចយកវាទៅលាងួទឹកឲ្យស្អាត ហើយទុកឲ្យស្ងួតទឹក។
ក្រោយពេលដែលស្ងួតរួច អ្នកអាចយកវាទៅច្រកក្នុងថង់ប្លាស្ទិចធំមួយ ហើយដាក់អំបិល ស្ករ ទឹកខ្មេះសចូលទៅជាមួយនឹងបន្លែទាំងនោះ ហើយបិតវាឲ្យជិត ទើបក្រឡុកឲ្យចូលជាតិគ្នា។ ក្រោយពេលដែលក្រឡុករួច អ្នកត្រូវដាក់ថង់នោះក្នុងចានធំមួយ ហើយយកទៅក្លាសេក្នុងទូរទឹកកកដើម្បីកុំឲ្យវាហៀរទឹក។ អ្នកត្រូវក្លាសេចំនួន២ម៉ោងទើបអាចញ៉ាំបាន ឬក៏ក្លាសេចំនួនមួយយប់ក៏បានដែរ ព្រោះវាចូលជាតិល្អ៕
.jpg)