មនុស្សស្រីទាំងអស់សុទ្ធតែសង្ឃឹមចង់ទទួលបានស្វាមីដែលល្អ ដែលស្រឡាញ់ខ្លួនជារៀងរហូត ប៉ុន្តែមានស្វាមីមួយចំនួនក្រោយពេលដែលរៀបការរួច គឺបែរជាប្រែប្រួលចិត្តទៅវិញ។ ប៉ុន្តែមានគេនិយាយថាប្តីដែលមានឆ្នាំឆ្លូវ គឺជាមនុស្សដែលកាន់តែចាស់កាន់តែស្រឡាញ់ប្រពន្ធ។ តើនេះជាការពិតឬ?
នារីភាគច្រើន ដែលរៀបការជាមួយស្វាមីដែលមានឆ្នាំនេះ ពីដំបូងសុទ្ធតែយល់ថាគេជាមនុស្សដែលមិនចេះប្រើពាក្យផ្អែមល្ហែម ហើយគិតតែពីការងាររបស់ខ្លួន ដោយពុំសូវមានពេលនិយាយគ្នាលេងឡើយ។
ប៉ុន្តែឆ្លងកាត់រយៈពេលដែលរស់នៅជាមួយគ្នាកាន់តែយូរ នោះគេនឹងកាន់តែចាត់ទុកប្រពន្ធគេដូចជាគុជអញ្ចឹង ដោយកាន់តែស្រឡាញ់ ហើយគ្មាននរណាអាចប្រៀបបានជាមួយប្រពន្ធខ្លួនឡើយ ហើយគេនឹងរក្សាមនោសញ្ចេតនានេះដល់ចាស់ ទោះបីប្រពន្ធមិនស្អាត ក៏ចិត្តគេមិនប្រែប្រួលដែរ៕
