អ្នកប្រាកដជាមិនសប្បាយចិត្តនោះទេ នៅពេលដែលឃើញសភាពក្នុងផ្ទះរញ៉េរញ៉ៃ ជាពិសេសនោះគឺលើពិដាន និងជញ្ជាំងផ្ទះមានសុទ្ធតែសម្បុកពីងពាង និងសត្វពីងពាងរស់នៅក្នុងផ្ទះរបស់អ្នកនោះ ។ ពេលខ្លះ វាមិនត្រឹមតែអាចធ្វើឲ្យផ្ទះរបស់អ្នក បាត់បង់សោភណភាពនោះទេ វាថែមទាំងអាចជាសត្វពីងពាងដែលអាចមានពិស និងអាចបង្កជាគ្រោះថ្នាក់ផ្សេងៗទៀតផង ។
សូមកុំបារម្ភ អ្នកអាចកំចាត់ពួកវាបានដោយប្រើនូវវិធីសាមញ្ញ និងងាយស្រួលបំផុត។ មិនថាស្រមោច មូស ឬពីងពាង អ្នកអាចកំចាត់វាបានដោយប្រើនូវទឹកខ្មេះពណ៌សនេះ។ ជាដំបូង ត្រូវធ្វើការលាយទឹកធម្មតា ជាមួយនឹងទឹកខ្មេះក្នុងកម្រិត ២:១ ហើយដាក់វាចូលទៅក្នុងដបទឹកសម្រាប់បាញ់ ហើយយកវាទៅបាញ់តាមកន្លែងដែលសត្វទាំងនេះចូលចិត្តរស់នៅ។ វិធីធម្មជាតិនេះ នឹងមានប្រសិទ្ធភាព១០០ភាគរយ ក្នុងការកំចាត់ពួកវាចេញពីក្នុងផ្ទះ និងសួនច្បាររបស់អ្នក ៕
