Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំកុរ

បុគ្គលឆ្នាំកុរ មានចិត្តដែលល្អ ថែមទាំងស្មោះត្រង់។ ប៉ុន្តែក្នុងវ័យក្មេងពុំសូវមានប្រាក់ឡើយ។ លុះដល់អាយុក្រោយ៥០ឆ្នាំ ទ្រព្យធំនឹងចាប់ផ្តើមចូលមក ដោយធ្វើឲ្យអ្នកមិនខ្វះអ្វីទាំងអស់។ ដូចនេះ អ្នកអាចរស់នៅបានយ៉ាងសុខស្រួលតែម្តង។

ឆ្នាំថោះ

បុគ្គលឆ្នាំថោះ មានខួរក្បាលដែលឆ្លាត ថែមទាំងមានគេតាមជួយ។ នៅពេលដែលគេអាយុកាន់តែច្រើន នោះផលដែលគេទទួលបានក៏អាចច្រើនតាមនោះដែរ ដោយធ្វើឲ្យគេអាចល្បីទាំងឈ្មោះ ហើយអាចទទួលបានទាំងទ្រព្យធំចូលមកតែម្តង។

ឆ្នាំវក

បុគ្គលឆ្នាំវក អាចនឹងលំបាកក្នុងវ័យក្មេង ប៉ុន្តែឲ្យតែអ្នកខំពុះពារ នោះអនាគតអ្នកនឹងអាចភ្លឺស្វាងបាន។ ជាពិសេស មិនថាការងារ ឬមុខរបរទេ សុទ្ធតែអាចទទួលបានផលល្អទាំងអស់។ ដូចនេះ អ្នកមិនចាំបាច់ពឹងលើនរណា ក៏អាចរស់បានដែរពេលចាស់ទៅ៕