ពាក្យ​ដែល​ឪពុក​និយាយ​ទៅកាន់​កូនប្រុស​របស់គាត់ នឹង​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការគិត និង​ទិសដៅ​របស់គាត់​នាពេល​អនាគត​។ ដូច្នេះ សូម​យកចិត្តទុកដាក់​ចំពោះ​ចំណុច​ខាងក្រោម​នេះ​ដែល​ឪពុក​គួរ​និយាយ​ទៅកាន់​កូនប្រុស​របស់គាត់​៖

​ប៉ា​មាន​មោទនភាព​ចំពោះ​កូន​

ការខកចិត្ត​ដ៏​ធំ​បំផុត​មួយ​របស់​កូនប្រុស​នៅពេលដែល​គេ​ធំធាត់​ឡើង ចំពោះ​ទំនាក់ទំនង​ឪពុក​និង​កូនប្រុស គឺថា ពួកគេ​តែងតែ​ចង់ លឺ​ឪពុក​និយាយថា​គាត់​មាន​មោទនភាព​ចំពោះ​ពួកគេ ប៉ុន្តែ​មនុស្ស​ជាច្រើន​មិនដែល​ធ្វើ​ទេ​។​

​ប៉ា គួរ​ប្រាប់​កូនប្រុស​របស់​អ្នក​ឱ្យបាន​ញឹកញាប់​ថា អ្នកមាន​មោទនភាព​ចំពោះ​គាត់​។ វា​នឹង​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ការជឿជាក់​លើ​ខ្លួនឯង និង​ទំនុកចិត្ត​របស់​កូន​អ្នក​។

​ប៉ា​នៅក្បែរ​កូន​ជានិច្ច​

​គ្មានអ្វី​បង្ហាញ​ពី​សេចក្តីស្រឡាញ់​របស់​អ្នក​ចំពោះ​កូនជាង​វត្តមាន​របស់​អ្នក​, ឆន្ទៈ​ចង់​ចំណាយពេល​របស់​អ្នក និង​ឆន្ទៈ​ក្នុងការ​ស្តាប់​កូន​របស់​អ្នក​ឡើយ​។​

​ក្មេងប្រុស​ប្រហែលជា​មិន​ចូលចិត្ត​និយាយ​ច្រើន​ដូច​ក្មេងស្រី​ទេ ប៉ុន្តែ​ត្រូវតែ​ដឹងថា​នៅពេលដែល​កូនប្រុស​ត្រូវការ​នរណា​ម្នាក់​និយាយ​ជាមួយ គេ​តែង​រំពឹងថា​ប៉ា​នឹង​នៅ​ទីនោះ​ជានិច្ច​។​

​កុំ​ទុកឱ្យ​កូនអ្នកមាន​មន្ទិល​ថា​តើ​អ្នកនឹង​នៅ​ជាមួយ​គាត់​គ្រប់​កាលៈទេសៈ​ឫ​ទេ​។ ហើយ​នៅពេលដែល​ពួកគេ​ត្រូវការ​អ្នក​សូម​រក្សា​ការសន្យា​របស់​អ្នក ។​

​កូន​ធ្វើ​បានល្អ​ណាស់​

​ពាក្យពេចន៍​ដ៏​សាមញ្ញ​នេះ​នឹង​លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​ឆ្ពោះទៅមុខ​។ ដូច្នេះ ឪពុក​គួរ​ប្រាប់​ដល់​កូនប្រុស​ឱ្យបាន​ញឹកញាប់​នូវ​អ្វីដែល​គាត់​ធ្វើ​បានល្អ ជាជាង​ផ្តោតលើ​អ្វីដែល​គាត់​ធ្វើ​ខុស​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង