ព្រោះសក់បែកចុង ជាបញ្ហាលំដាប់ជាតិសម្រាប់មនុស្សដែលស្រឡាញ់សក់ ជាពិសេសអ្នកដែលលាបពណ៌សក់ញឹកញាប់ ក្រៅពីសក់ស្ងួតខ្លាំងហើយសក់បែកចុងក៏តាមមក។ ដូច្នេះយើងបានរករូបមន្តថែរក្សាសក់ដ៏សាមញ្ញ ដែលនឹកស្មានមិនដល់ថាវត្ថុធាតុដើមធម្មជាតិ ដែលអាច រកបានពីទីផ្សារទូទៅនឹងមានប្រយោជន៍ខ្ពស់សម្រាបសក់។ ខាងក្រោមនេះជារូបមន្ត និងរបៀបប្រើ៖
ទឹកឃ្មុំផ្សំជាមួយយ៉ាអួ
យ៉ាអួនិងទឹកឃ្មុំសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយបំប៉ននិងធ្វើឲ្យសក់មានសុខភាពល្អឡើងវិញ។ ហើយនៅក្នុងយ៉ាអួមានអាស៊ីតខ្លាញ់ដែលនឹងជួយចិញ្ចឹមសរសៃសក់អោយទន់រលោងកាត់បន្ថយភាពស្ងួតនិងបែកចុងសក់ ចំណែករបៀបប្រើ ប្រើពេលសក់ស្ងួតដោយយកយ៉ាអួ ១កំប៉ុងលាយជាមួយទឹកឃ្មុំ ៣ ស្លាបព្រា បាយរួចយកទៅអប់សក់ទុកចោលកន្លះម៉ោងទើបលាងសម្អាត។ ធ្វើ១ដងក្នុងមួយសប្តាហ៍ នឹងជួយឲ្យសក់ត្រលប់មកទន់ភ្លឺរលោង មិនបែកចុង។
អប់ដោយស្រាបៀរ
លាងសក់ស្អាតនិងជូតឲ្យស្ងួតល្មម រួចយកស្រាបៀរមកញីឲ្យសព្វទុកចោលប្រហែល ៣០-៤០ នាទី បន្ទាប់មកលាងជាមួយទឹកស្អាត។ យើងនឹងឃើញថាសក់ទន់ភ្លឺរលោងនៅពេលប៉ះ។ នេះដោយសារតែ ស្រាបៀរពោរពេញទៅដោយសារធាតុចិញ្ចឹមដែលត្រូវបានចម្រាញ់ដោយyeast និងធញ្ញជាតិ ដែលជាអាហារបំប៉នសក់ដ៏ល្អប្រសើរ។
ផ្លែប័រលាយជាមួយប្រេងអូលីវ
មិនត្រឹមតែកាត់បន្ថយភាពស្អិតខណៈពេលដែលយកមកអប់សក់តែប៉ុណ្ណោះ គ្រឿងផ្សំទាំងពីរ នេះក៏ សំបូរទៅដោយវីតាមីនអ៊ី និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានសារៈសំខាន់ចំពោះសរសៃសក់។ ផ្លែបឺរខាត់បានជ្រាបចូលយ៉ាងជ្រៅដើម្បីបំប៉នសរសៃសក់ធ្វើឲ្យសរសៃសក់មនាសុខភាពល្អ ទន់រលោង មានសំណើមកាត់បន្ថយភាពស្ងួតនិងបែកចុងបានយ៉ាងល្អ។
ប្រេងដូងឬប្រេងអូលីវ
មិនថាប្រេងដូង ឬប្រេងអូលីវ សុទ្ធតែសំបូរទៅដោយអាស៊ីតខ្លាញ់ធម្មជាតិ វីតាមីនអ៊ី សារធាតុប្រឆាំងអុកស៊ីតកម្ម។ ប្រើលាបលើសក់ដែលស្ងួតឲ្យសព្វមុនងូតទឹក គួរប្រើជាប្រចាំ ក្រៅពីការជួយស្តារសក់បែកចុងហើយ នៅជួយឲ្យសក់មានសុខភាពល្អ រឹងមាំ និងលូតលាស់លឿនផងដែរ។