Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលអាចបង្ហាញថាកូនអ្នកជាកូនដែលនាំទ្រព្យធំជូនប៉ាម៉ាក់។ តើមានអ្វីខ្លះទៅ?

  • កូនដែលមិនចូលចិត្តយំ ដោយតែងតែសើចជានិច្ច ជាកូនដែលនាំសំណាងល្អជូនមាតាបិតា។ ទោះបីជានឿយហត់យ៉ាងណា ក៏មានកម្លាំងក្នុងការតស៊ូទៅមុខដែរ។ ដូចនេះ ប៉ាម៉ាក់គេនឹងរកបានលុយច្រើនណាស់ចូលមក។
  • កូនដែលមិនសូវឈឺ ដោយសុខភាពល្អខ្លាំង ក៏ជាកូនដែលនាំលាភជូនម៉ាក់ប៉ាដែរ ព្រោះមិនសូវចំណាយលុយមាតាបិតាច្រើន។ ជាពិសេស ក៏អាចធ្វើឲ្យប៉ាម៉ាក់មានកម្លាំងក្នុងការរកលុយផងដែរ។
  • កូនដែលចូលចិត្តញ៉ាំបាយ មិនបង្ខំ ដោយដល់ម៉ោងញ៉ាំបាយ គឺគេឡើងតុបរិភោគ។ កូនបែបនេះ ប៉ាម៉ាក់មួយណាក៏ស្រឡាញ់ដែរ ព្រោះមិនចំណាយលុយច្រើនលើទឹកដោះគោ ថែមទាំងអាចធ្វើឲ្យសុខភាពរឹងមាំផងដែរ។ ដូចនេះ មាតាបិតានឹងមានកម្លាំងចិត្តពេញក្នុងការរកបានប្រាក់ធំ៕