ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
- អ្នកមិនអាចទុកតុក្កតាក្រោមគ្រែទេ ព្រោះទុកយូរអាចមានមេរោគច្រើនលើនោះ។ ជាពិសេស ក៏អាចនាំរបស់មិនល្អមកក្បែរខ្លួនអ្នក ដោយធ្វើឲ្យគ្មានសំណាងល្អអ្វីអាចចូលមកបានឡើយ។
- ស្បែកជើងចាស់ៗក៏មិនអាចទុកក្រោមគ្រែដែរ ព្រោះអាចនាំមនុស្សមិនល្អមកក្បែរខ្លួនអ្នក ដោយធ្វើឲ្យគ្មានមនុស្សល្អណាហ៊ានមកជួយអ្នកឡើយ។ ដូចនេះ អ្នកមិនគួរទុកស្បែកជើងផ្តេសផ្តាសក្រោមគ្រែនោះឡើយ។
- អ្នកមិនគួរទុកថ្នាំក្រោមគ្រែឡើយ ព្រោះអាចបំផ្លាញសុខភាពអ្នកបាន ដោយអាចនាំឲ្យអ្នកកើតជំងឺផ្សេងៗ។ ដូចនេះ អ្នកគួរតែទុកថ្នាំឲ្យបានស្រួល ទើបមិនងាយកើតជំងឺផ្សេងៗ។
- សម្រាមមិនគួរឲ្យមានច្រើននៅក្រោមគ្រែឡើយ ព្រោះអាចនាំមេរោគមកច្រើនណាស់។ ជាហេតុដែលធ្វើឲ្យអ្នកអាចប្រឈមនឹងគ្រោះថ្នាក់ផ្នែកសុខភាពបាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់៕