Join with Health.com.kh on Telegram

ឪពុក​ម្តាយ​មានគុណ​មហិមា​ចំពោះ​កូនចៅ​។ ឪពុក​ម្តាយចិញ្ចឹម​កូន​តាំងពី​តូច រហូត​ដល់​ធំ​ដោយ​គ្មាន​នឿយហត់​បន្តិច​ឡើយ​។ គុណ​ឪពុក​ម្តាយ​មាន​ច្រើន​មែន​ចំពោះ​កូន​។ តើ​កូនចៅ​គ្រប់​រូប​បាន​សងគុណ​ឪពុក​ម្តាយ​វិញ​គ្រប់គ្រាន់​ឬទេ? តើ​អ្វីខ្លះ​ជា​កំហុស​របស់​កូនចៅ ចំពោះ​ឪពុក​ម្តាយ? កំហុស​មាន​ច្រើន តែ​កំហុស​ធំ​ៗ​មាន​ដូច​តទៅ​៖

ទី​១៖ កូន​ដែល​មិន​ចិញ្ចឹម​ឪពុក​ម្តាយ​វិញ​(​ឪពុក​ម្តាយ​ក្រ​)​។

ទី​២៖ កូន​ដែល​ឈ្លោះ​នឹង​ឪពុក​ម្តាយ មិន​និយាយ​រក​ឪពុក​ម្តាយ​។

ទី​៣៖ កូន​ដែល​មើលងាយ​ឪពុក​ម្តាយ​ដោយ​គិត​ថា ពួក​គាត់​មិន​បាន​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​ប្រពៃ​ដូច​គ្រួសារ​ដទៃ​។

ទី​៤៖ កូន​ដែល​មិនសូវរ​វីរ​វល់​ជាមួយ​ឪពុក​ម្តាយ ពេល​ឪពុក​ម្តាយ​កាន់តែ​ចាស់​។

ទី​៥៖ កូន​ដែល​មិន​ឧស្សាហ៍​ទៅ​លេង​ឪពុក​ម្តាយ​ដោយ​យក​លេស​ថា ពួក​គេ​រវល់​រហូត​(​រវល់​ការងារ ឬ​រវល់​រឿង​ផ្សេង​)​។

ទី​៦៖ កូន​ដែល​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​ពិបាកចិត្ត​(​គ្រប់​រឿង​)

និង​ទី​៧ កូនចៅ​ដែល​ឈ្លោះ​ដណ្តើម​កេរដំណែល​របស់​ឪពុក​ម្តាយ​៕