Join with Health.com.kh on Telegram

អ្នក​ធ្លាប់​ប្រាថ្នា​ចង់​ឲ្យ​ទំនាក់​ទំនង​គូ​ស្នេហ៍​ផ្អែម​ល្ហែម​ដូច​ការ​ណាត់​ជួប​លើក​ដំបូង​ដែរ​ទេ? ធ្លាប់​ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​យល់​ចិត្ត​ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ដូច​គ្រា​ដំបូងៗ​ដែរ​ទេ? តោះ អនុវត្ត​តាម​គន្លឹះ​ខាង​ក្រោម​នេះ​ដើម្បី​ធ្វើ​ឲ្យ​ស្នេហា​របស់​អ្នក​ផ្អែមល្ហែម​ដូច​កាល​ពី​មុន៖
 
 
១. បង្កើត​ភាសា​សម្ងាត់​ផ្ទាល់ខ្លួន
​ពាក្យពេចន៍​ហៅ​គ្នា​ថា «បង» និង «អូន» ​ហាក់​ដូចជា​សាមញ្ញ​បន្តិច​បច្ចុប្បន្ន​នេះ! សាក​ល្បង​ប្រើ​ពាក្យ​ផ្សេង ឬ​ឈ្នោះ​ដូចជា «ប៉ិ សំណព្វ​ចិត្ត អូន​សម្លាញ់/បង​សម្លាញ់» ឬ​ក៏​ប្រើ​កូដ​ផ្ទាល់​ខ្លួន​ដូចជា «143» ជំនួស​ពាក្យ «បង​ស្រលាញ់​អូន»។ សាកល្បង​ប្រើ​ពាក្យ​ផ្ទាល់​ខ្លួន​មើល!
 
២. ឱប​គាត់​ពី​ក្រោយ​ខ្នង
ស្វែង​រក​ឈុត​ឆាក​ឱប​ពី​ក្រោយ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​មនោសញ្ចេតនា​ផ្អែមល្ហែម​ខ្លាំង ហើយ​សាក​ល្បង​ធ្វើ​ដាក់​គូ​ស្នេហ៍​របស់​អ្នក ធានា​ថា​គាត់​នឹង​មិន​ចង់​ឃ្លាត​ពី​អ្នក​សូម្បី​តែ​មួយ​ជំហាន។
 
៣. មើល​ថែ​គាត់​ច្រើន​ជាង​អ្នក​ដទៃ

ពេលវេលា​តែង​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ស្មោះស្ម័គ្រ។ ធ្វើ​ជា​គិលានុបដ្ឋាយិកា​ផ្ទាល់​ខ្លួន​ ពេល​គាត់​ឈឺ ជូន​គាត់​ទៅ​ជួប​គ្រូ​ពេទ្យ និង​រៀបចំ​ថ្នាំ​ឲ្យ​គាត់​លេប។ គាត់​នឹង​ដឹង​ច្បាស់​ថា មាន​មនុស្ស​មា្ន​ក់​នឹង​ស្មោះ​ស្ម័គ្រ​រួម​រស់​ជាមួយ​គាត់​ជា​រៀង​រហូត។ ឲ្យ​គាត់​ដឹង​ពី​ទឹកចិត្ត​ដែល​ចេញ​ពី​បេះ​ដូង​អ្នក នោះ​គាត់​នឹង​ដឹង​កាន់​តែ​ច្បាស់​ថា គ្មាន​កន្លែង​ណា​សុវត្ថិភាព និង​កក់​ក្ដៅ​ជា​ង​ពេល​គាត់​នៅ​ជាមួយ​អ្នក​នោះ​ទេ។​
 
៤. ធ្វើ​យ៉ាង​ណា​ឲ្យ​គាត់​មាន​អារម្មណ៍ល្អ​ នៅ​ពេល​មាន​អ្នក​នៅ​ក្បែរ​
វា​ជា​រឿង​មួយ​អស្ចារ្យ​ដែល​មិន​អាច​បំភ្លេច​បាន នៅ​ពេល​ដែល​អ្នក​អាច​កៀក​កើយ ស្និទ្ធ​ស្នាល​គ្នា​ទៅ​វិញ​ទៅ​មក។ ថើប​គាត់ និយាយ​ពាក្យ រាត្រីសួស្តី ទៅ​កាន់​គាត់​មុន​ចូល​គេង និង​ភ្ញាក់​ពី​គេង​ភ្លាម មើល​គាត់​មុន​គេ​បង្អស់។ រៀង​រាល់​ព្រឹក​ព្រលឹម អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ចង់​ឱប​គាត់ ហើយ​គាត់​ក៏​នឹង​មាន​អារម្មណ៍​ចង់​ឱប​អ្នក​ដូច​គ្នា។ អ្នក​នឹង​រីករាយ​ពេល​មួយ​ថ្ងៃ!
 
៥. ធ្វើ​ឲ្យ​ស្នេហា​ស្រស់​ស្រាយ​ដោយ​ស្នាម​ថើប​ផ្អែមល្ហែម​នា​ពេល​ព្រឹក
បង្ហាញ​ក្ដី​ស្រលាញ់​នៅ​ពេល​ព្រឹក​ គឺ​ជា​កូន​សោ​ដ៏​សំខាន់​សម្រាប់​ភាព​យូរ​អង្វែង! ប្រាប់​គាត់​ថា​អ្នក​ស្រលាញ់​គាត់​ជាមួយ​ស្នាម​ថើប​ស្និទ្ធ​ស្នាល នៅ​ពេល​គាត់​ក្រោក​ពី​គេង។ ដូច្នេះ ការ​ថែរក្សា​សុខភាព​មាត់​ធ្មេញ​របស់​អ្នក​គឺ​ជា​រឿង​ចាំបាច់ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​មាន​ក្លិន​មាត់​ពេល​ព្រឹក​ល្អ​សម្រាប់​ស្នាម​ថើប​របស់​អ្នក និង​តែងតែ​ទទួល​បាន​ក្ដី​ស្រលាញ់​ពី​គាត់៕