តើអ្នកមានបញ្ហា ក្នុងការសម្អាតក្រណាត់វាំងនន កម្រាលជូតជើង ឬ ស្រោមពូកឲ្យភ្លឺចាំងឲ្យដូចថ្មីវិញពិបាកណាស់ឬ? មានគន្លឹះមួយ ដ៏ងាយស្រួលបំផុត ដោយអ្នកគ្រាន់តែប្រើនូវអំបិលដែល មានស្រាប់នៅក្នុងផ្ទះបាយរបស់អ្នក។
អំបិលអាចជួយរក្សាពណ៌របស់សាច់ក្រណាត់ឲ្យនៅដូចដើម ។ ដាក់ក្រណាត់ទាំងនោះ ចូលទៅត្រាំក្នុងទឹកអំបិល ហើយដុសសម្អាតវាដោយប្រើច្រាស់ដុសថ្នមៗ។ វិធីនេះនឹងជួយកំចាត់ស្នាមកខ្វក់ និងស្នាមដាមជាប់នៅលើសាច់ក្រណាត់ឲ្យភ្លឺចែងចាំងវិញជាមិនខាន ។ សូមកុំភ្លេចសាកល្បងនូវ គន្លឹះងាយៗនេះទាំងអស់គ្នា ៕