ការប្រឈមនឹងបញ្ហាភ្នែកមួយចំនួននឹងកើនទឡើងទៅតាមអាយុ ប៉ុន្តែមានរឿងច្រើនដែលអ្នគអាចធ្វើបានដើម្បីការពារភាពមើលឃើញច្បាស់របស់ភ្នែគ។ នៅអាយុ ៦៥ឆ្នាំ ប្រជាជនអាមេរិកម្នាក់ក្នុងចំណោម ៣នាក់នឹងមានបញ្ហាជំងឺភ្នែក។ ប៉ុន្តែនៅពេលព្យាបាលទាន់ពេលវេលា ជំងឺទាំងនេះវិលមកសភាពធម្មតាវិញបាន។ 

ដើម្បីជួយដល់ភាពឃើញច្បាស់របស់ភ្នែកយកល្អគួរតែធ្វើដូចខាងក្រោមនេះ៖

  • ឲ្យពេទ្យពិនិត្យ៖ ចូរធ្វើការដែលពិនិត្យភ្នែកនៅអាយុ ៤០ឆ្នាំ នៅពេលមានរោគសញ្ញាជំងឺភ្លាមៗ ឬមានការប្រែប្រួលគំហើញភ្នែកចាប់ផ្តើមដោយមិនមានសញ្ញាអ្វីទាំងអស់។ 
  • យល់ដឹងអំពីការប្រឈមមុខ៖ យកល្អគួរតែស្វែងយល់អំពីប្រវត្តិគ្រួសារ ដោយសារតែជំងឺភ្នែកជាច្រើនអាចមានលក្ខណៈជាជំងឺដំណរពូជ។ ឧទាហរណ៍ បើសិនជាអ្នកមានសាច់ញាតិមានជំងឺ Macular Degeneration អ្នកប្រហែលជាមានឱកាសកើតជំងឺនេះ ៥០ភាគរយដែរ។ 
  • ញ៉ាំអាហារឲ្យត្រឹមត្រូវ៖ ការការពារភ្នែករបស់អញនកគឺជាហេតុផលដ៏ល្អមួយដែលត្រូវញ៉ាំអាហារផ្តល់សុខភាពដែលមានជាតិខ្លាញ់ទាប និងផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិច្រើន។ អាហារដែលផ្តល់ផលល្អចំពោះភ្នែកមានដូចជា ផ្លែឈើជូរៗ ប្រេងបន្លែ គ្រាប់ធញ្ញជាតិ បន្លែពណ៌បៃតងចាស់ និងត្រីសាលម៉ុង។ 
  • មិនជក់បារី៖ ការជក់បារីបង្កើនការប្រឈមនឹងជំងឺភ្នែកដូចជា ជំងឺភ្នែកឡើងបាយ និងជំងឺ Macular Degeneration ដែលទាក់ទងនឹងអាយុច្រើន។ វាក៏បង្កើនការប្រឈមនឹងជំងឺបេះដូងសរសៃឈាមដែលបង្កគ្រោះថ្នាក់ដល់ភ្នែកដែរ។ 
  • ពាក់វ៉ែនតា៖ ការដែលប៉ះពាល់នឹងកាំរស្មីពណ៌ស្វាយ UV នឹងបង្កើនការប្រឈមនឹងជំងឺភ្នែកដូចជាភ្នែកឡើងបាយ ប្រែងចាក់ភ្នែក និងមហារីក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង