ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីវិធីក្នុងការប្រើចេក ដើម្បីការពារមុខអ្នកពីស្នាមជ្រួញ។ តើមានអ្វីខ្លះទៅ?
គ្រឿងផ្សំ ៖ ទឹកដោះគោជូរចំនួនមួយកែវ ចេកចំនួនកន្លះផ្លែ និងទឹកឃ្មុំបន្តិច។
វិធីធ្វើ ៖ អ្នកអាចយកចេកបកសំបកចេញ រួចកិនឲ្យម៉ត់។ បន្ទាប់មកអ្នកអាចលាយទឹកដោះគោជូរ និងទឹកឃ្មុំចូលបាន ហើយកូរឲ្យសព្វ។ បន្ទាប់មកទៀត អ្នកអាចលុបមុខ រួចលាបចេកដែលលាយហើយនោះលើមុខ ដោយទុកចំនួន១០នាទី ទើបលាងចេញ នោះមុខអ្នកនឹងស្អាតជាមិនខាន។
ចំពោះអ្នកដែលមានស្បែកឆាប់ប្រតិកម្ម គួរតែលាបលើកដៃ ឬកជាមុនសិន ដើម្បីសាកមើលថាស្បែកអ្នកត្រូវនឹងរូបមន្តនេះឬទេ។ បើលាបហើយប្រតិកម្ម នោះអ្នកមិនគួរប្រើលើមុខអ្នកឡើយ៕