១. ទឹកឪឡឹក
ឪឡឹកមានកាឡូរីទាបងាយស្រួលរកមានគ្រប់រដូវសម្បូរជាតិសរសៃនិងមានសារធាតុចិញ្ចឹមសំខាន់ៗដែលរាងកាយរបស់អ្នកត្រូវការ ងាយស្រួលញ៉ាំនិងឆាប់ឆ្អែត ជម្រុញជាតិទឹកដែលលើសតាមតយៈទឹកនោមចេញពីរាងកាយ កាត់បន្ថយអាការហើមទឹក។

២. គ្រាប់ជី
គ្រាប់ជី ដើរតួនាទីដូចជាអំបោសដើម្បីធ្វើការសម្អាតជាតិខ្លាញ់ដែលជាប់នៅក្នុងពោះវៀន ហើយស្រូបយកទុករួចទើបបញ្ចេញចេញមកក្រៅ។ វិធីធ្វើគឺសាមញ្ញត្រាំគ្រាប់ជីក្នុងទឹកឲ្យរីកអស់រួចញ៉ាំ។

៣. តែ
ទោះជាតែចិន តែបៃតង ឬតែធម្មតា សុទ្ធតែមានគុណសម្បត្តិកម្ចាត់ជាតិខ្លាញ់។ និងកាត់បន្ថយcholesterol ហើយប្រសិនបើឲ្យល្អបំផុតគឺឆុងដោយខ្លួនឯង ដើម្បីកាត់បន្ថយជាតិស្ករ ឬមិនដាក់តែម្តង។

៤. កាហ្វេ
ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេជួយធ្វើឲ្យដុតរំលាយជាតិខ្លាញ់បានរឹតតែប្រសើរ។ កាហ្វេខ្មៅអាចជួយសម្រកទម្ងន់បាន ប៉ុន្តែការដែលផឹកដោយមិនបន្ថែមសារធាតុផ្សេងៗអាចនឹងពិបាកនៅពេលដំបូង ប៉ុន្តែប្រសិនបើអ្នកតាំងចិត្តសម្រកទម្ងន់ ការផឹកកាហ្វេល្វីងមិនពិបាកហួសក្នុងការផឹងដើម្បីសម្រកទម្ងន់នោះទេ។

៥. តែបៃតងក្តៅជប៉ុន
ការផឹងតែបៃតងជប៉ុនក្តៅ ៗ នៅពេលព្រឹក១កែវមានគុណសម្បត្តិជាច្រើន អ្វីដែលគួរអោយកត់សំគាល់បំផុតនោះគឺវាជួយកាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃរឈាម កាត់បន្ថយcholesterol មានសារធាតុប្រឆាំងអុកស៊ីតកម្ម។

៦. ទឹកខ្ញីក្តៅ
ខ្ញីគឺជាឱសថបុរាណដែលត្រូវបានគេប្រើប្រាស់ជាយូរមកហើយដើម្បីជួយឲ្យដើរខ្យល់ បំបាត់ការវិលមុខ ពុលឡាន បំបាត់ការក្អក ឈឺបំពង់ក នៅក្នុងខ្ញីមានសារធាតុសំខាន់ៗដែលជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយដោយបញ្ចេញតាមរយៈញើស។ ហេតុនេះហើយទើបខ្ញីជួយកាត់បន្ថយភាពធាត់ដោយការបញ្ចេញទឹកនិងជាតិខ្លាញ់តាមរយៈញើស។

៧. ទឹកប៉េងប៉ោះ
យកកប៉េងប៉ោះក្រហមមកក្រឡងហើយផឹកឬអាចលាយគ្រាប់ជី ២-៣ ស្លាបព្រាកាហ្វេដើម្បីបង្កើនការឆ្អែត អាចញ៉ាំជំនួសអាហារពេលល្ងាចបាន ព្រោះវាមានសារធាតុចិញ្ចឹមសំខាន់ៗ វីតាមីន C ខ្ពស់ មានសារធាតុAntioxidant ការពារមហារីក ប្រសិនបើផឹកជាប្រចាំនឹងធ្វើអោយស្បែកមានសុខភាពល្អផងដែរ។
៨. ទឹកក្រូចឆ្មាសូដា
ក្រូចឆ្មាមានជាតិអាស៊ីត ជួយកម្ចាត់ជាតិពុលនិងខ្លាញ់ក្នុងពោះវៀន ហើយបន្ថែមសូដាដើម្បីបន្ថែមភាពស្រស់ស្រាយ ការផឹកទឹកក្រូចឆ្មារសូដាឲ្យបានញឹកញាប់អាចកាត់បន្ថយជាតិខ្លាញ់នៅក្នុងពោះវៀននិងធ្វើឲ្យស្បែកភ្លឺថ្លា។
៩. ទឹក
គួរផឹកទឹកកន្លះម៉ោងមុនពេលញ៉ាំអាហារវានឹងជួយឲ្យក្រពះនិងពោះវៀនធ្វើការបានល្អ។
១០. ទឹកតៅហ៊ូនិងទឹកសណ្តែកគ្រប់ប្រភេទ
សណ្តែកសៀង សណ្តែកក្រហម សណ្តែកខ្មៅ សណ្តែកខៀវ សណ្តែកផ្សេងទៀតអាចយកមកត្រាំទឹក រួចក្រឡុកផឹកជំនួសអាហារពេលល្ងាចបាន ដោយប្រូតេអ៊ីននិងសារធាតុចិញ្ចឹមផ្សេងទៀតនៅក្នុងសណ្តែកធ្វើឲ្យមានអារម្មណ៍ថាឆ្អែត ហើយមិនធាត់។

ភេសជ្ជៈដែលបានរៀបរាប់ខាងលើ វាគ្រាន់តែជាជម្រើសមួយសម្រាប់សម្រកទម្ងន់ ប្រសិនបើអ្នកចង់សម្រកទម្ងន់និងមានសុខភាពល្អ ត្រូវតែហាត់ប្រាណផង។