ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីបន្លែ៣ពណ៌ដែលធ្វើឲ្យភ្នែកអ្នកភ្លឺ។ តើមានអ្វីខ្លះទៅ?
- បន្លែពណ៌បៃតង អ្នកគួរតែពិសារឲ្យបានច្រើន ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលអាចជួយធ្វើឲ្យភ្នែកអ្នកមានសុខភាពល្អ ដោយមិនងាយប្រឈមមុខនឹងជំងឺភ្នែកនោះទេ។ ដូចនេះ អ្នកអាចញ៉ាំស្ពៃពួយឡេង ស្ពៃក្តោប ផ្កាខាត់ណា និងស្ពៃចង្កឹះជាដើម ព្រោះក្នុងនោះសុទ្ធតែមានសារធាតុដែលអាចជួយភ្នែកអ្នកបានទាំងអស់។
- បន្លែពណ៌លឿង ក៏មានសារធាតុដែលអាចជួយធ្វើឲ្យភ្នែកអ្នកភ្លឺផងដែរ។ បន្លែទាំងនោះមានដូចជាពោត ពងក្រហម ការ៉ុត ដំឡូងផ្អែម និងល្ពៅជាដើម។ អ្នកគួរតែបរិភោគរាល់ថ្ងៃ ទើបអ្នកអាចមើលឃើញលទ្ធផល។
- បន្លែពណ៌ស្វាយ ក៏អាចជួយភ្នែកអ្នកផងដែរ ដោយអ្នកអាចបរិភោគដំឡូងពណ៌ស្វាយ ទំពាំងបាយជូរពណ៌ស្វាយ។ បន្លែពណ៌នេះ នឹងជួយការពារភ្នែកអ្នកមិនងាយខូចឡើយ។ ដូចនេះ អ្នកគួរតែញ៉ាំបន្លែ៣ពណ៌នេះរាល់ថ្ងៃ បើអ្នកមិនចង់ឲ្យភ្នែកអ្នកគ្រោះថ្នាក់៕