ខាងក្រោមនេះ health.com.kh នឹងបង្ហាញអ្នកពីវាសនារបស់កូនដែលកើតក្នុងឆ្នាំទាំងឡាយខាងលើ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
កូនដែលកើតក្នុងឆ្នាំនេះ នឹងអាចក្លាយជាបុគ្គលដែលពូកែខ្លាំងក្នុងថ្ងៃអនាគត។ គេជាកូនដែលមិនសូវធ្វើឲ្យមាតាបិតាខ្វល់ចិត្តព្រោះការសិក្សារបស់គេឡើយ។ ក្រោយអាយុ១៨ឆ្នាំ កូននឹងអាចជោគជ័យលើការសិក្សា ហើយឈានចូលជីវិតដែលមានការងារ ឬមុខរបរ។ ដូចនេះ អនាគតរបស់គេនឹងមិនធម្មតាឡើយ។
ឆ្នាំកុរ
កូនដែលកើតក្នុងឆ្នាំនេះមិនសូវក្លាហានឡើយពេលនៅតូច ប៉ុន្តែធំឡើងខួរក្បាលគេឆ្លាតខ្លាំងណាស់។ ជាពិសេស មានអ្នកជួយច្រើនតែម្តង ដោយធ្វើឲ្យអ្នកអាចជោគជ័យក្នុងជីវិត។ ដូចនេះ កូននឹងអាចក្លាយជាអ្នកមានអំណាចបានក្នុងថ្ងៃអនាគត។
ឆ្នាំជូត
កូនដែលកើតក្នុងឆ្នាំនេះ ក្រោយពេលដែលធំឡើង នឹងអាចមានជីវភាពដែលសុខស្រួលខ្លាំង ដោយពឹងលើសមត្ថភាពរបស់ខ្លួន។ ជាពិសេស ជំនឿចិត្តរបស់គេ គឺខ្លាំង ដោយធ្វើឲ្យការងារ ឬមុខរបរគេអាចរីកចម្រើនជាខ្លាំង។ ដូចនេះ គេនឹងអាចធ្វើឲ្យឪពុកម្តាយរស់នៅបានយ៉ាងស្រួល៕