ផ្លែត្រប់វែង ផ្តល់នូវអត្ថប្រយោជន៍មួយចំនួនចំពោះសុខភាពឆ្អឹង ហើយក៏ល្អសម្រាប់អ្នកដែលប្រឈមមុខខ្ពស់នឹងជំងឺពុកឆ្អឹងដែរ។
- សារធាតុ Phenolic ក្នុងត្រប់វែងអាចកាត់បន្ថយរោគសញ្ញាជំងឺពុកឆ្អឹង បង្កើនភាពរឹងមាំរបស់ឆ្អឹង និងបង្កើនកំហាប់ជាតិរ៉ែក្នុងឆ្អឹង។
- ត្រប់វែងក៏មានផ្ទុកជាតិដែក និងកាល់ស្យូមច្រើនដែរ សម្រាប់ផ្តល់ការសម្របសម្រួលដល់សុខភាពឆ្អឹង និងភាពរឹងមាំទូទៅតែម្តង។
- ជាតិប៉ូតាស្យូម នៅក្នុងត្រប់វែងជួយបង្កើនការបឺតស្រូបជាតិកាល់ស្យូម ដែលជាហេតុធ្វើអោយបន្លែមួយប្រភេទនេះមានប្រយោជន៍យ៉ាងខ្លាំងចំពោះការបង្កើនសុខភាពឆ្អឹងជាពិសេស ជំងឺពុកឆ្អឹងតែម្តង៕