ការផឹកទឹកអោយបានទៀងទាត់នៅពេលដែលអាកាសធាតុក្តៅអាចជួយការពារអ្នកពីការខ្វះជាតិទឹក។ សមាគមន៍ជំងឺបេះដូងអាមេរិច (American Heart Association) បានបង្ហាញពីវិធីសាស្ត្រខាងក្រោមនេះ សម្រាប់ដោះស្រាយជាមួយនឹងបញ្ហាកំដៅ ៖
- ប្រសិនបើអ្នកកំពុងតែធ្វើលំហាត់ប្រាណ ឬមានជំងឺប្រចាំកាយរ៉ាំរ៉ៃ អ្នកគួរតែផឹកទឹកបន្ថែម
- ប្រសិនបើអ្នកហាក់ដូចជាបែកញើសខ្លាំង សូមផឹកទឹកបន្ថែម
- សូមកុំចាំផឹកទឹក តែនៅពេលដែលអ្នកស្រេកទឹកអោយសោះ ដែលអាចមានន័យថា អ្នកបានបាត់បង់ជាតិទឹករួចទៅហើយ ដូច្នេះ ត្រូវផឹកទឹកអោយបានញឹកញាប់
- ទឹកនោមថ្លាបញ្ជាក់ថា អ្នកមានជាតិទឹកគ្រប់គ្រាន់ ខណៈដែលទឹកនោមលឿងចាស់បានន័យថា អ្នកត្រូវការជាតិទឹកបន្ថែម៕
