សរសៃប្រសាទ គឺជា​កោសិកា​ខួរក្បាល​ដែល​បង្កើត​ជា​ទំនាក់ទំនង​ក្នុង​រាង​កាយ ដើម្បី​បានជា​ការ​ចង​ចាំ​។ ការ​ស្លាប់​សរសៃប្រសាទ ពិសេស​ខ្សែរ​ចម្លង​នៃ​សរសៃប្រសាទ​ណាមួយ អាច​ធ្វើ​អោយ​អ្នក​បាត់បង់​ការ​ចង​ចាំ​បាន​។ ស្ថិត​ក្នុង​ករណី​ធ្ងន់ធ្ងរ​ខ្លះ ការ​ស្លាប់​សរសៃប្រសាទ​អាច​បណ្តាល​មក​ពី​ជំងឺ​មួយ​ចំនួន​ដូច​ជា ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​ជាដើម​។ សារធាតុ​ដែល​ចម្រាញ់​ចេញពី​សាឡា​ត់​ត្រូវ​បាន​គេ​បង្ហាញ​អោយ​ដឹង​ថា អាច​គ្រប់គ្រង​ការ​ស្លាប់​របស់​កោសិកា​សរសៃប្រសាទ​បាន ដោយសារ​តែ​តួនាទី​ក្នុង​ការ​បន្ថយ​ជាតិ​គ្លុយកូស ឬ​សេរ៉ូម​។

ការ​ស្រាវជ្រាវ​ក៏​បាន​បញ្ជាក់​ទៀត​ថា សាឡា​ត់​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​មួយ សម្រាប់​ការពារ​សរសៃប្រសាទ ជា​ពិសេស​ក្នុង​ករណី​ជំងឺ​ងាប់​សរសៃប្រសាទ​តែ​ម្តង​។ ក្រៅពី​នេះ សាឡា​ត់​ក៏​មាន​សមាសធាតុ​ប្រឆាំង​នឹង​ការ​រលាក​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង