បើសិនជាអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនដែលបានវះកាត់ដូរសន្លាក់ត្រគាករួច វាអាចមានរឿងជាច្រើនដែលអ្នកគួរធ្វើ និមិនគួរធ្វើរហូតដល់ជាសះស្បើយពេញលេញដូចជា៖

  • សម្រាប់រយៈពេលយ៉ាងហោចណាស់ ៦សប្តាហ៍ មិនត្រូវអង្គុយគងជើងឡើយ។ ចូរដាក់ជើងបង្វិលទៅមុខជាប់
  • មិនត្រូវលើកជង្គង់ឲ្យខ្ពស់ជាងត្រគាកឡើយ។ ចូរអង្គុយដោយដាក់ជើងនៅខាងមុខជាប់
  • ខណៈពេលកំពុងអង្គុយ ចូរមិនត្រូវអោនទៅមុខ ឬពុតពេនខ្លួនយកអ្វីនៅលើដីឡើយ។ ចូរលត់ជង្គង់ចុះសិនចាំអោនយករបស់នៅចំហៀងខ្លួនវិញ
  • ខណៈពេលដែលកំពុងតែអោន មិនត្រូវញែកប្រអប់ជើងចូលក្នុង ឬទៅក្រៅឡើយ។ មិនត្រូវអោនចុះរហូតដល់ចង្កេះបត់ ៩០ដឺក្រេឡើយ
  • ខណៈពេលកំពុងតែដេក មិនត្រូវឈោងដៃចាប់ភួយឡើយ
  • ចូរគ្រប់គ្រងការឈឺចាប់តាមរយៈការស្អំទឹកកក
  • ចូរស្អំទឹកក្តៅប្រហែល ២០នាទីមុនពេលហាត់ប្រាណ។ បើសិនជាការហាត់ប្រាណធ្វើឲ្យឈឺចាប់ខ្លាំង ចូរបន្ថយរយៈពេលហាត់ ប៉ុន្តែមិនត្រូវឈប់ទាំងអស់ឡើយ៕