ការឈឺចាប់ និងគាំងសន្លាក់ដែលរលាក នឹងនាំឲ្យមានការពិការភាពកើតឡើងបាន ហើយក៏ជាហេតុនាំឲ្យឈឺចាប់នៅប្រអប់ជើងបានដែរ។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីជម្រើសថែរក្សាការរលាកសន្លាក់នៅប្រអប់ជើងដោយមិនបាច់វះកាត់៖

  • ប្រើថ្នាំប្រឆាំងការរលាកដើម្បីបំបាត់ការហើម និងឈឺចាប់
  • ចូរប្រើប្រាស់ទ្រនាបជើង ឬស្បែកជើងដែលមានការទ្រទ្រង់ដល់សន្លាក់ប្រអប់ជើង
  • ចូរប្រើប្រាស់ក្រចាប់ ឬឧបករណ៍សម្រាប់រឹបប្រអប់ជើង
  • ចូរហាត់ប្រាណដោយមានទាំងការព្យាបាលដោយចលនាថែមទៀត
  • ចូរសម្រកទម្ងន់ខ្លះបើសិនជាធាត់ជ្រុល៕