បើសិនជាអ្នកត្រូវបានគេកំណត់រោគវិនិច្ឆ័យថា មានបញ្ហាអាឡែហ្ស៊ីនឹងអាយុ យកល្អគួរតែបង្កើតជាគម្រោងរៀបចំអាហារអាឡែហ្ស៊ីឲ្យបានល្អផងដើម្បីអ្នក និងអ្នកផ្សេងទៀតដឹងថាគួរធ្វើអ្វីនៅពេលមានបញ្ហាបន្ទាន់។ អាការៈតិចតួចនៃការអាឡែហ្ស៊ីអាហារមានដូចជា រមាស់ស្បែក កណ្តាស ឬឡើងកន្ទួលរមាស់។ អាការៈដែលកាន់តែធ្ងន់ធ្ងរជាងនេះទៀតនោះមានដូចជា ពិបាកដកដង្ហើម ឬលេបអាហារ ដែលវាអាចជារឿងដែលគម្រាមគំហែងដល់អាយុជីវិតបាន។ 

ខាងក្រោមនេះគឺជាការណែនាំខ្លះៗដើម្បីអាចជួយអ្នកបង្ការប្រតិកម្មដែលធ្ងន់ធ្ងរកុំឲ្យកើតឡើងបាន៖

  • ចូរចៀសវាងរាល់អាហារទាំងអស់ដែលអ្នកដឹងថាជាអ្នកធ្វើឲ្យមានបញ្ហា
  • ចូរដាក់ថ្នាំតាមខ្លួនជាប់ជានិច្ច
  • ចូរលេបថ្នាំភ្លាមនៅពេលចេញជាអាការៈដំបូងហើយ
  • ចូរទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីព្យាបាលតាមដានបើសិនជាអ្នកមានប្រតិកម្មធ្ងន់ធ្ងរ
  • ចូរចាក់កាត់បញ្ជាក់ថា មានជំងឺបន្ទាន់ជាប់ខ្លួនដើម្បីឲ្យគេឯងបានដឹង៕