មាន​មធ្យោបាយ​ជា​ច្រើន​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​បង្ហូរ​ទឹកនោម​នេះ​។ ក្រោយ​ពី​នោម ស្ត្រី​គួរតែ​ជូត​ពីមុខ​ទៅ​ក្រោយ​ជាមួយនឹង​ក្រដាសអនាម័យ​។ ក្រោយ​ពី​បន្ទោរ​បង់ហើយ​សូម​ប្រាកដ​ថា អ្នក​ជូត​ពីមុខ​ទៅ​ក្រោយ​ដើម្បី​ជៀសវាង​ការ​ឆ្លង​មេរោគ​បាក់តេរី​ពី​រន្ធ​គូថ​ទៅ​ក្នុង​បំពង់​បង្ហូរ​ទឹកនោម​។
រឿង​មួយទៀត​ដែល​ទាំង​ក្មេង​ប្រុស និង​ក្មេង​ស្រី​អាច​ធ្វើ​បាន ដើម្បី​ការពារ​ការ​រលាក​ផ្លូវ​បង្ហូរ​ទឹកនោម​នោះ គឺ​ឧស្សាហ៍​ទៅ​នោម​។ ជៀសវាង​ការ​ទប់​នោម​រយៈពេល​យូរ​។

បុរស និង​ស្ត្រី​គួរតែ​រក្សា​ប្រដាប់​ភេទ​អោយ​ស្អាត និង​ស្ងួត​។ ក្មេង​ស្រី​គួរតែ​ប្តូរ​សម្លី​អនាម័យ​អោយ​បាន​ញឹកញាប់​អំឡុង​ពេល​រដូវ​របស់​ពួក​គេ​។ ការ​ត្រាំ​ទឹកសាប៊ូ​ញឹកញាប់ អាច​បណ្តាល​អោយរ​លាក​ដល់​តំបន់​នៃ​ទ្វារមាស ដូចនេះ​ស្ត្រី​គួរតែ​ងូតទឹក ឬ​ត្រាំ​ជាមួយនឹង​ទឹក​ធម្មតា​។ ការ​ពាក់​ខោ​ទ្រនាប់​ដោយ​មាន​ជាតិ​នីឡុង គឺ​មាន​ប្រយោជន៍​។ ហើយ​ក្មេង​ស្រី​គួរតែ​រំលង​ការ​ប្រើ​ទឹក​លាង​សម្អាត​ប្រដាប់​ភេទ​ខ្លះ ព្រោះ​ផលិតផល​នេះ​ពេល​ខ្លះ​អាច​នាំ​អោយ​ឆ្លង​មេរោគ​នៅ​នឹង​បំពង់​បង្ហូរ​ទឹកនោម​ទៅ​វិញ​នោះ​ទេ​។

ប្រសិនបើ​អ្នក​ឧស្សាហ៍​រួម​ភេទ សូម​ទៅ​នោម​មុន និង​អំឡុង​ពេល​២៥​នាទី​ក្រោយ​ពី​រួម​ភេទ​រួច​។ ក្រោយ​ពី​រួម​ភេទ លាង​ថ្នម​ៗ​ត្រង់​ប្រដាប់​ភេទ​ដើម្បី​កម្ចាត់​បាក់តេរី​ចេញ​។ ជៀសវាង​ទីតាំង​នៃ​ការ​រួម​ភេទ​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​បំពង់​បង្ហូរ​ទឹកនោម ឬ​ប្លោក​នោម​។ ជា​ចុង​ក្រោយ ផឹកទឹក​អោយ​បាន​ច្រើន​ក្នុង​មួយ​ថ្ងៃ​ដើម្បី​រក្សា​អោយ​ប្លោក​នោម​ធ្វើការ​ខ្លាំង និង​កម្ចាត់​បាក់តេរី​ចេញ​។

សូម​ចាំ​ថា ទោះបីជា​ការ​ឆ្លង​មេរោគ​នៅ​នឹង​ផ្លូវ​បង្ហូរ​ទឹកនោម មិន​ស្រួល និង​ជា​រឿយ​ៗ​ធ្វើ​អោយ​អ្នក​ឈឺ​ក៏​ដោយ ប៉ុន្តែ​វា​គឺជា​រឿង​ទូទៅ​នោះ​ទេ ហើយ​វា​ងាយស្រួល​នឹង​ព្យាបាល​។ ភាព​ឆាប់​ប៉ុណ្ណា ដែល​អ្នក​ជួប​ជាមួយនឹង​គ្រូពេទ្យ​នោះ​នោះ​អ្នក​នឹង​បាន​ធូរស្រាល​កាន់តែ​ឆាប់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង