តើយើងអាចដោះស្រាយបញ្ហាច្រាលទឹកអាស៊ីតក្រពះតាមបែបធម្មជាតិងាយៗបានដែរឬទេ? បាន! ថ្ងៃនេះវេបសាយសុខភាព ​Health.com.kh នឹងបង្ហាញឲ្យដឹងអំពីវិធីព្យាបាលជំងឺច្រាលទឹកអាស៊ីតក្រពះតាមរយៈការទទួលទានអាហារមួយចំនួនដូចខាងក្រោម ៖

១. ផ្លែចេក ៖ ទទួលទានចេកមួយភ្លាម ប្រសិនបើអ្នកជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ជាតិម្ស៉ៅដែលផ្លែចេកមានផ្ទុកនឹងធ្វើឲ្យអ្នកធូរស្រាលពីអាការៈនៃជំងឺបានយ៉ាងឆាប់រហ័ស។ ប៉ុន្តែត្រូវប្រាកដថា ចេកដែលអ្នកយកមកទទួលទាន គឺទុំល្អហើយ ក៏ព្រោះចេកខ្ចីអាចធ្វើឲ្យអាការៈកាន់តែអាក្រក់ឡើង។

២. យ៉ាអ៊ួរ ៖ ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា យ៉ាអួរ គឺល្អសម្រាប់ពោះវៀន។ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថា បង្អែមមួយប្រភេទនេះក៏ល្អក្នុងការកម្ចាត់អាការៈនៃជំងឺច្រាលទឹកអាស៊ីតក្រពះដែរ? ដូច្នេះចាប់ពីពេលនេះទៅ ប្រសិនបើអ្នកពិបាកក្នុងខ្លួនដោយសារការច្រាលទឹកអាស៊ីតក្រពះ ចូរទទួលទានយ៉ាអ៊ួរ។

៣. ទឹកដោះគោស្រស់ ៖ ត្រឹមតែ ១កែវ នៃទឹកដោះគោស្រស់ក៏អាចបំបាត់អាការៈនៃការច្រាលទឹកអាស៊ីតក្រពះបានដែរ។ ទោះជាយ៉ាងណាក៏ដោយ ទឹកដោះគោ និងអាហារផ្សំឡើងពីជាតិទឹកដោះគោដទៃទៀតអាចបង្កឲ្យមានការកើនឡើងនៃទឹកអាស៊ីតចំពោះមនុស្សមួយចំនួន។

៤. ទឹក ៖ ប្រសិនបើទឹកដោះគោបែរជាធ្វើឲ្យអាការៈរបស់អ្នកកាន់តែអាក្រក់ជាងមុន ចូរទទួលទានទឹកធម្មតា ១ កែវ ជំនួសវិញ។ ទឹកមានប្រសិទ្ធិភាពធ្វើឲ្យទឹកអាស៊ីតក្រពះស្រាល ឬខ្សោយ ហើយដើម្បីជាការប្រសើរនោះចូរទទួលតានទឹក ១ ទៅ ២ កែវ នៅពេលព្រឹកខណៈពេល
ពោះទទេរ ប្រសិនបើអ្នកងាយនឹងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ។

៥. ទឹកប្រទាលកន្ទុយក្រពើ ៖ ការទទួលទានទឹកប្រទាលកន្ទុយក្រពើ ក៏មានអត្ថប្រយោជន៍ណាស់ដែរខណៈពេលអ្នកកំពុងទទួលរងបញ្ហាច្រាលអាស៊ីតក្រពះ ដោយភេសជ្ជៈនេះជួយគ្របស្រទាប់បំពង់អាហារ និងក្រពះ ទប់ស្កាត់ការរលាក។ ទោះជាយ៉ាងណា ត្រូវប្រាកដថា ទឹកប្រទាលកន្ទុយក្រពើដែលអ្នកយកមកទទួលទាន គឺសុទ្ធ ១០០ ភាគរយ។

៧. ម្រះព្រៅ ៖ គឺជាឱសថបែបធម្មជាតិដ៏ល្អសម្រាប់ព្យាបាលជំងឺច្រាលទឹកអាស៊ីតក្រពះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទំពារស្លឹកម្រះព្រៅស្រស់ចំនួន ៥ ស្លឹក ជាការស្រេច។ អ្នកក៏អាចយកស្លឹកម្រះព្រៅទៅឆុងជាតែ រួចសឹមទទួលទានក៏បាន៕