ខាងក្រោមនេះ health.com.kh នឹងបង្ហាញអ្នកពីរឿងទាំង៤ដែលធ្វើឲ្យអ្នកអាចមានរាងស្អាតប្រសិនជាអ្នកអាចធ្វើបានក្នុងពេលព្រឹក។ តើមានអ្វីខ្លះទៅ?

អ្នកអាចញ៉ាំទឹកលាយជាមួយអំបិលបន្តិចក្នុងពេលព្រឹកបាន ព្រោះវាអាចធ្វើឲ្យស្បែកអ្នកស្អាត ថែមទាំងអាចធ្វើឲ្យទម្ងន់អ្នកមិនឡើងទៀតផង។ ជាពិសេស វាអាចធ្វើឲ្យអ្នកងាយស្រួលបត់ជើងធំផងដែរ។
អ្នកអាចពិសារពុទ្ធ្រាក្រហមដែលក្រៀមចំនួន១២គ្រាប់មុនពេលញ៉ាំអាហារពេលព្រឹក ព្រោះវាអាចជួយការពារសក់អ្នកមិនឲ្យជ្រុះ ថែមទាំងអាចជួយធ្វើឲ្យស្បែកអ្នកមានពណ៌ស៊ីជំពូលផងដែរ។
ចេកក៏អ្នកគួរតែបរិភោគពេលព្រឹកដែរ ព្រោះវាមានសារធាតុដែលអាចជួយធ្វើឲ្យអ្នកងាយស្រួលបត់ជើងធំ។ ដូចនេះ អ្នកនឹងមិនងាយធាត់ឡើយ ព្រោះជាតិពុលក្នុងរាងកាយអ្នកបានបញ្ចេញមកក្រៅអស់។
អ្នកក៏អាចញ៉ាំទឹកដោះគោដែរ ព្រោះវាជួយធ្វើឲ្យអ្នកមានរាងស្អាតដោយមិនដឹងខ្លួនពេលដែលអ្នកព្យាយាមញ៉ាំជារៀងរាល់ព្រឹក។ ដូចនេះ អ្នកអាចបរិភោគតាមខាងលើនេះ ដើម្បីថែរក្សារាងអ្នកឲ្យបានស្អាត៕