Join with Health.com.kh on Telegram

​ការ​ងូតទឹក​ជា​ទៀងទាត់​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​ការថែរក្សា​អនាម័យ មិន​ខ្វល់​ថា​អ្នក​ធ្វើ​វា​នៅ​ពេល​ព្រឹក ឬ​ល្ងាច​ឡើយ ប៉ុន្តែ​វា​នៅតែ​មាន​លក្ខណៈ​មួយ​ខុស​គ្នា​ដដែល​។


​ការ​ងូតទឹក​គួរតែ​ធ្វើឡើង​ជា​ទម្លាប់​រាល់ថ្ងៃ ប៉ុន្តែ​អ្នកឯកទេស​បានដាក់​ប​ម្រាម​ថា ការ​ងូតទឹក​ជាមួយ​សាប៊ូ​ដុះ​ខ្លួន​រាល់ថ្ងៃ​អាចធ្វើឱ្យ​ស្បែក​ស្ងួត​បាន ដូច្នេះ​យក​ល្អ​គួរតែ​ប្រើជែល​ប្រទាល​កន្ទុយក្រពើ​ធម្ម​ជាតិ​ម្តងម្កាល​ទៅ ហើយ​ពេល​ខ្លះ​ក៏​គួរតែ​ងូតទឹក​ទទេ​បាន​ហើយ​។


​សំណួរ​សួត​ថា តើ​អ្នក​គួរតែ​ងូតទឹក​នៅ​ពេល​ណា​ទៅ​? ទម្លាប់​ជាច្រើន​ដែល​ទាក់ទង​នឹង​ការ​ងូតទឹក​ច្រើន​តែ​ធ្វើ​ទៅ​តាម​ទំនៀមទម្លាប់​។ ជា​ស្តែង​ដូចជា ប្រជាជន​ជា​អាស៊ី​ច្រើនតែ​ងូតទឹក​នៅ​ពេល​ល្ងាច ខណៈ​ដែល​ជនជាតិ​អាមេរិក​ច្រើនតែ​ងូតទឹក​នៅ​ពេល​ព្រឹក​។ តើ​មួយណា​គឺជា​រឿង​ត្រឹមត្រូវ​ទៅ​? គ្រប់ពេលវេលា​ទាំងអស់​នៃ​ការ​ងូតទឹក​តែងមាន​អត្ថប្រយោជន៍​របស់​វា​រៀងៗ​ខ្លួន​។


​អត្ថប្រយោជន៍​នៃ​ការ​ងូតទឹក​ពេលព្រឹក​

​ការ​ងូតទឹក​នៅ​ពេល​ព្រឹក​គឺមាន​ផល​ល្អ​ជាង​សម្រាប់​អ្នក​ដែល​មាន​ស្បែក​មាន​ជាតិ​ប្រេង​ច្រើន និង​ស្រអាប់ នេះ​ដោយសារ​តែ​ញើស​បង្កើត​ជា​សារធាតុ​សេ​បូម​នៅពេល​យប់ ហើយ​ក៏​បន្សល់​លើ​ស្បែក​ដល់ពេល​ថ្ងៃ ព្រមទាំង​អាច​បណ្តាលឱ្យ​ស្ទះ​រន្ធ​ញើស​ទៀតផង​។ ការ​ងូតទឹក​នៅ​ពេល​ព្រឹក​ព្រលឹម​នឹង​ពង្រឹង​ដល់រ​បត់​ឈាម​រត់ បង្កើន​ចង្វាក់បេះដូង បំបាត់​ការ​តឹង​សាច់ដុំ និង​ល្អ​បំផុត​ក្នុង​ការកាត់បន្ថយ​អាការៈរឹង​កញ្ចឹងក ឬ​ឈឺ​ខ្នង​។ ការ​ងូតទឹក​នៅ​ព្រឹក​ព្រលឹម​នឹង​ជួយ​ឱ្យ​អ្នក​ស្វាង​ល្អ​ជាង​ការ​ញ៉ាំ​កាហ្វេ​ទៅទៀត​។


​អត្ថប្រយោជន៍​នៃ​ការ​ងូតទឹក​ពេល​ល្ងាច​
​ការ​ងូតទឹក​ពេល​ល្ងាច​ត្រូវបាន​គេ​បញ្ជាក់ថា​ជា​វិធីសាស្ត្រ​ទប់ស្កាត់​អាកា​រៈគេង​មិន​លក់ ព្រោះ​វា​នឹង​ជួយ​បន្ធូរ​អារម្មណ៍​បានល្អ​តាមរយៈ​ការបញ្ជូន​សញ្ញា​ទៅ​រៀងកាយ​ដើម្បី​បញ្ចេញ​សារធាតុ Melatonin ដែល​ជា​អ័រម៉ូន​ជំរុញ​ដល់​ការ​ងងុយគេង​។ វា​ក៏​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម និង​ស្ត្រេសបាន​ដែរ ដូច្នេះ​វា​ពិត​ជា​វិធី​សស្ត្រ​ដ៏​អស្ចារ្យ​មួយ​ក្នុងការ​បន្ធូរ​អារម្មណ៍​ក្រោយពី​ធ្វើ​ការងារ​នឿយហត់​ពេញ​មួយថ្ងៃ ឬ​ហាត់ប្រាណ​រួច​។


​អត្ថប្រយោជន៍​មួយ​ផ្សេង​ទៀត​នៃ​ការ​ងូតទឹក​ពេល​ល្ងាច​នឹង​ជួយ​ឱ្យ​កម្រាល​ពូក ឬ​គ្រែ​របស់​អ្នក​ស្អាត​បានយូរ​។ ទោះបីជា​អ្នក​យល់ថា​ខ្លួនឯង​ជា​មនុស្ស​ស្អាតបាត​យ៉ាងណាក៏ដោយ ក៏​ស្បែក​នៅតែ​មាន​ភាព​គគ្រិច ជាតិ​ខ្លាញ់​សេ​បូម និង​ក្អែល​កើនឡើង​ជាប់​រហូត​ដែរ​។


​ដូច្នេះ​តើ​អ្នក​សម្រេចចិត្ត​យ៉ាង​ណា​ហើយ​? ចុះ​ពេលវេលា​ណា​ទៅ​ដែល​អ្នក​នឹង​ត្រូវ​ងូតទឹក​នៅ​ថ្ងៃស្អែក​នេះ ពេលព្រឹក ឬ​ល្ងាច​?