Join with Health.com.kh on Telegram

​កន្ទួល​រមាស់​ដោយ​សារ​ខោ​ទឹកនោម គឺជា​រឿង​ធម្មតា​មួយ ចំពោះ​ទារក ជាពិសេស​នៅពេល​ដែល​ពួកគេ​មាន​អាយុ​ពី ៩ ទៅ ១២ ខែ​។ ដូច្នេះ នៅក្នុង​ដំណាក់កាល​មួយចំនួន​ដែល​ជា​ឪពុកម្ដាយ មិន​បាន​ផ្លាស់ប្ដូ​ររ​ខោ​ទឹកនោម ក្រោយពេល ទារក​នោម​ហើយ អាច​នឹង​ត្រូវ​ប្រឈមមុខ​ជាមួយ​កន្ទួលរ​មាស់​ដោ​យ​សារ​ខោ​ទឹកនោម​។​


​អ្នក​អាច​ព្យាបាល​កន្ទួលរ​មាស់​ដោយសា​រ​ខោ​ទឹកនោម​បាន​ដោយ​ខ្លួនឯង​។ កន្ទួលរ​មាស់​នោះ​នឹង​បាត់​ទៅ​វិញ ក្នុង​រយៈពេល ៣​ឬ​៤​ថ្ងៃ បន្ទាប់ ហើយ​វា​មិន​បាន​ផ្ដល់​ផល​រំខាន​ដល់​ទារក​នោះទេ​។​

ដើម្បី​ព្យាបាល​កន្ទួលរ​មាស់​ដោយសា​រ​ខោ​ទឹកនោម អ្នក​ត្រូវ​៖

  • ​ត្រូវ​ផ្លាស់ប្តូរ​ខោ​ទឹកនោម​ទារក​ឱ្យ​បាន​ញឹកញាប់ ហើយ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន បន្ទាប់​ពី​ទារក​សើ​ម ឬ​ពោរពេញ​ទឹកនោម​នៅក្នុង​ខោ​ទឹកនោម ដើម្បី​ឱ្យ​វា​ស្ងួត និង​ស្អាត​ល្អ​។
  • ​លាង​សម្អាត​គូទ​របស់​ទារក ជាមួយ​សាប៊ូ​ដែល​គ្មាន​ជាតិ​អាល់កុល គ្មាន​ក្លិនក្រអូប ហើយ​ផ្ដល់​សំណើម​។ ការ​លាងជម្រះ​គូទ​របស់​ទារក​ជាមួយ​ទឹក​ធម្មតា នឹង​ធ្វើឱ្យ​ស្បែក​របស់​ទារក​ស្ងួត​។​
  • ​ដោះ​ខោ​ទឹកនោម​ចេញ ដើម្បី​ឱ្យ​ខ្យល់​អាចជួយ​ព្យាបាល​កន្ទួលរ​មាស់​ដោយសា​រ​ខោ​ទឹកនោម​បាន​។ ប្រសិន​អាកាសធាតុ​ក្ដៅ អ្នក​គ្រាន់តែ​ដាក់​ទារក​នៅ​លើ​កន្សែងពោះគោ​។ ប្រសិនបើ​អាកាសធាតុ​មិន​ក្ដៅ​ពេក​នោះ​ទេ អ្នក​អាច​នាំ​ទារក​ចេញ​មក​លេង​នៅ​ខាងក្រៅ​។​
  • ​ប្រើ​ក្រែម ឬ​ប្រេង​លាប​លើ​គូទ​របស់​ទារក នៅ​មុន​ពេល​ស្លៀកខោ​ទឹកនោម​ឱ្យ​ទារក​។
  • ​ស្រទាប់​នៃ​ក្រែម​លើ​ស្បែក អាច​ការពារ​រវាង​ស្បែក​របស់​ទារក ទៅ​និង​ទឹកនោម និង​លាមក​របស់​ទារក​។​
  • ​ងូតទឹក​មួយ​ថ្ងៃ​ម្ដង គឺ​គ្រប់គ្រាន់​សម្រាប់​ទារក​។ អ្នក​អាច​ប្រើ​ទឹក​លាង​សម្អាត pH ដល់​ទារក ឬ​បន្ថែម​សារជាតិ​ដែល​ធ្វើឱ្យ​ស្បែក​ទន់ តិចតួច​ទៅ​ក្នុង​ទឹក​សម្រាប់​ងូត​របស់​ទារក​។

​អ្នក​ត្រូវ​ដឹងថា សារជាតិ​ដែល​ធ្វើឱ្យ​ស្បែក​ទន់ អាច​ធ្វើឱ្យ​ទារក​រអិល​នៅក្នុង​ពេល​មុជទឹក​។​ ​ប្រសិនបើ​ទារក​មាន​កន្ទួល​រមាស់ ដោយសារ​ប្រតិកម្ម​អាឡែ​ហ្ស៊ី ហើយ​មិន​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​យូរ ​អ្នក​មិន​ត្រូវ​ប្រើប្រាស់​ផលិតផល​ដើម្បី​បំបាត់​កន្ទួល​រមាស់​នោះទេ​៕