ខ្ទឹមស ​គឺជា​គ្រឿងផ្សំ​អាហារ​ដ៏​សាមញ្ញ​មួយ​ប្រភេទ​ដែល​អាច​ភ្ញោ​ច​ដល់​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង​បាន​។ ចុះ​មាន​អ្វី​កើតឡើង​ទៅ​បើសិនជា​អ្នក​ញ៉ាំ​ខ្ទឹមស​មួយ​កំពឹស​ក្នុង​មួយ​ថ្ងៃ​ដោយ​គ្មាន​អ្វី​ក្នុង​ពោះ? ខ្ទឹមស​ក៏​ត្រូវ​បាន​គេ​ចាត់ទុកជា​ថ្នាំ​ផ្សះ​ដ៏​អស្ចារ្យ​មួយ​ដែរ​។ មនុស្ស​យើង​ភាគច្រើន​ប្រើប្រាស់​ខ្ទឹមស​ជា​របស់​សង្គ្រោះ​បឋម ឬ​សម្រាប់​បង្ការ​ជំងឺ​ផ្តាសាយ​។ ខ្ទឹម​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​គ្រឿងផ្សំ​របស់​ម្ហូបអាហារ​ដ៏​សំខាន់ ប៉ុន្តែ​លក្ខណៈ​របស់​វា​វិញ​គឺ​អស្ចារ្យ​ខ្លាំង​ណាស់​ក្នុង​ការ​សម្លាប់​បាក់តេរី​ជា​ច្រើន​ប្រភេទ​ខុស​ៗ​គ្នា និង​ជំងឺ​ផង​ដែរ​។ ខ្ទឹមស​ត្រូវ​បាន​គេ​ប្រើប្រាស់​អស់​រយៈពេល​ច្រើន​ជាង ៥​ពាន់​ឆ្នាំទៅ​ហើយ​។

ការ​ញ៉ាំ​ខ្ទឹមស​ដោយ​ពោះ​ទទេ​ពិតជា​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​រាង​កាយ​។ អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​បាន​រក​ឃើញ​ថា បើសិនជា​ញ៉ាំ​ដោយ​ពោះ​ទទេរ​មែន​នោះ វា​នឹង​ជំរុញ​ដល់​ថាមពល​របស់​វា​ក្នុង​ការ​ដើរតួ​ជា​ថ្នាំ​ផ្សះ​ដ៏​ខ្លាំងក្លា​។

ខ្ទឹម​សមាន​សារធាតុ​ដ៏​អស្ចារ្យ​ជា​ច្រើន​ដូច​ជា ស៊ី​លី​ខន ប៉ូ​តា​ស្យូ​ម អាស៊ីត​ផូ​ស្វ​រិ​ក វីតាមីន B, C, D សូ​ដ្យូ​ម កាលស្យូម សេ​ឡេ​ញ៉ូ​ម ស្ពាន់ធ័រ ម៉ា​ញ៉េ​ស្យូ​ម ប្រេង​សំខាន់​ៗ សារធាតុ ALicin និង​ផ្សេង​ៗ​ទៀត​។ ខ្ទឹមស​ជួយ​រាង​កាយ​ប្រឆាំង​នឹង​ការ​បង្ក​រោគ​បាន​លឿន​ជាងគេ​។ វា​ក៏​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​សម្លាប​ក់​មេរោគ​ផ្សិត ដែល​ជា​ហេតុ​នាំ​ឱ្យ​វា​មាន​ថាមពល​កាន់តែ​ខ្លាំង​ជាង​ថ្នាំ​ផ្សះ​ផ្សេង​ៗ​ទៀត​។

ខ្ទឹម​សមាន​សមាសធាតុ​ព្យាបាល​ដោយសារ​តែ​មាន​ជាត់​រ៉ែ​ខុស​ៗ​គ្នា​ច្រើន​ជាង ៤០០​ប្រភេទ ព្រមទាំង​អង់​ទី​អុក​ស៊ី​ដង់​ដែរ​។ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នក​អាច​ទទួល​បាន​ពី​ការ​ញ៉ាំ​ខ្ទឹមស​ពេល​ពោះ​ទទេ​៖

  • ​អាច​សម្លាប់​បាក់តេរី​បាន​ច្រើន​ប្រេភទ​
  • បន្ថយ​សម្ពាធ​ឈាម និង​មាន​សមាសធាតុ​ប្រឆាំង​នឹង​ការ​រលាក​
  • បង្ការ​កុំឱ្យ​សរសៃឈាម​អាក់ទែ​មាន​កំណក​ឈាម និង​ឆាប់​ចាស់​
  • ​សម្លាប់​កោសិការ​ជា​ដុំ​សាច់​មហារីក​ខួរក្បាល​
  • ​កាត់បន្ថយ​លទ្ធភាព​ដែល​អាច​កើត​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ដោយ​វា​ដើរតួនាទី​ជា​ភ្នាក់ងារ​បង្ការ​ការ​កក​ឈាម​។
  • ជា​ថ្នាំ​ផ្សះ​ធម្មជាតិ​ដែល​អាច​បង្ការ​ជំងឺ​ផ្តាសាយ​បាន​
  • បង្កា​ជំងឺ​ក្រិន​រឹង​សរសៃឈាម​តាមរយៈ​ការកាត់បន្ថយ​ជា​តិខ្លាញ់ Triglycerides ក្នុង​ថ្លើម​
  • ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​
  • ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​កាន់តែ​ងាយស្រួល​ក្នុង​ការទប់ស្កាត់​ភាពគ្រោះថ្នាក់​ដែលមាន​ក្នុង​មជ្ឈដ្ឋាន​ជុំវិញខ្លួន​។
  • ​ថែរក្សា​ប្រព័ន្ធ​សរសៃប្រសាទ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង