សូកូឡាផលិតឡើងពីរុក្ខជាតិ ដែលមានន័យថាវាមានសារប្រយោជន៍ជាច្រើនចំពោះសុខភាព។ ផលប្រយោជន៍ទាំងនេះបានមកពី flavonoids ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ សារធាតុប្រឆាំងអុកស៊ីតកម្មការពាររាង្គកាយអ្នកពីភាពចាស់ដែលបង្ករឡើងដោយរ៉ាឌីកាល់សេរី ដែលអាចបង្ករការបំផ្លាញដែលនាំឱ្យមានជំងឺបេះដូង។
សូកូឡាខ្មៅសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម (ប្រហែល ៨ដង នៃចំនួនដែលមានក្នុងផ្លែស្ត្រប៊ឺរី)។ Flavonoids ក៏អាចជួយសម្រួលសម្ពាធឈាមតាមរយៈការផលិតនៃ nitric oxide និងជួយលំនឹងអរម៉ូនក្នុងរាង្គកាយ។

ផលប្រយោជន៍សូកូឡាខ្មៅចំពោះសុខភាពបេះដូង៖
សូកូឡាខ្មៅល្អសម្រាប់បេះដូងរបស់អ្នក។ ការញ៉ាំសូកូឡាខ្មៅមួយដុំតូចរៀងរាល់ថ្ងៃ អាចជួយរក្សាបេះដូងនិងប្រព័ន្ធសរសៃឈាម-បេះដូងរបស់អ្នកឱ្យដំណើរការល្អ។ ផលប្រយោជន៍ពីរចំពោះសុខភាពបេះដូងរបស់អ្នកគឺ៖
– បន្ទាបសម្ពាធឈាម៖ ការសិក្សាបានបង្ហាញថា ការញ៉ាំសូកូឡាមួយដុំតូចរៀងរាល់ថ្ងៃអាចកាត់បន្ថយសម្ពាធឈាមអ្នកដែលមានជំងឺលើសឈាម។
– បន្ទាបកូលេស្តេរ៉ូល៖ សូកូឡាខ្មៅក៏ធ្លាប់ត្រូវបានគេរកឃើញថាអាចកាត់បន្ថយកូលេស្តេរ៉ូលមិនល្អ (LDL) បានដល់ទៅ ១០ភាគរយ។
ផលប្រយោជន៍សុខភាពផ្សេងទៀត៖
សូកូឡាក៏អាចផ្តល់នូវសារប្រយោជន៍ផ្សេងទៀតក្រៅពីការពារបេះដូងរបស់អ្នកផងដែរ៖
– វាមានរសជាតិឆ្ងាញ់
– វាជួយជម្រុញការផលិតអរម៉ូនអ៊ីនដូហ្វីន (endorphin) ដែលផ្តល់អារម្មណ៍ល្អដល់អ្នក
– វាមានផ្ទុកសារធាតុបញ្ចេញប្លាកែត (serotonin) ដែលដើរតួជាអ្នកប្រឆាំងភាពបាក់ទឹកចិត្ត
– វាមានផ្ទុក theobromine កាហ្វេអ៊ីន និងសារធាតុផ្សេងទៀតដែលជាសារធាតុជម្រុញការផលិត។




តើសូកូឡាធ្វើឱ្យធាត់មែនទេ?
យើងនឹងណែនាំព័ត៌មានល្អអំពីសូកូឡា ព្រោះជាតិខ្លាញ់មួយចំនួននៅក្នុងសូកូឡាមិនមានឥទ្ធិពលលើកូលេស្តេរ៉ូលរបស់អ្នកទេ។ ជាតិខ្លាញ់ក្នុងសូកូឡាគឺ oleic acid ១/៣, stearic acid ១/៣, និង palmitic acid ១/៣៖
– Oleic Acid គឺជាជាតិខ្លាញ់ល្អដល់សុខភាពដែលមាននៅក្នុងប្រេងអូលីវ
– Stearic Acid គឺជាជាតិខ្លាញ់ល្អ ប៉ុន្តែការស្រាវជ្រាវមួយបង្ហាញថាវាគ្មានឥទ្ធិពលលើកូលេស្តេរ៉ូលនោះទេ
– Palmitic Acid គឺជាជាតិខ្លាញ់ល្អ អាចធ្វើឱ្យកូលេស្តេរ៉ូលកើនឡើង និងមានគ្រោះថ្នាក់ជំងឺបេះដូង។
មានន័យថា ជាតិខ្លាញ់ក្នុងសូកូឡាតែ ១/៣ តែប៉ុណ្ណោះដែលមិនល្អសម្រាប់អ្នក។
ការណែនាំពីសូកូឡាចំណុចទី ១៖ លំនឹងកាឡូរី
ព័ត៌មានពីជាតិខ្លាញ់នេះមិនមានន័យថាអ្នកអាចញ៉ាំសូកូឡាច្រើនក្នុងមួយថ្ងៃនោះទេ។ សូកូឡានៅតែជាអាហារមានកូលេស្តេរ៉ូលនិងជាតិខ្លាញ់ខ្ពស់។ ការសិក្សាភាគច្រើនបានដែលបានធ្វើឡើងបានប្រើសូកូឡាមិនច្រើនជាង ១០០ក្រាម ក្នុងមួយថ្ងៃនោះទេ ដើម្បីទទួលបានផលប្រយោជន៍នេះ។
សូកូឡាមួយដុំមានកាឡូរីប្រហែល ៤០០កាឡូរី។ ប្រសិនបើអ្នកញ៉ាំសូកូឡាកន្លះដុំរៀងរាល់ថ្ងៃ អ្នកត្រូវកាត់បន្ថយកាឡូរីក្នុងអាហារផ្សេងទៀតរបស់អ្នក។
ការណែនាំពីសូកូឡាចំណុចទី ២៖ ភ្លក់រសជាតិសូកូឡា
សូកូឡាគឺជាអាហារមួយប្រភេទដ៏ស្មុគស្មាញដែលមានសមាសភាគនិងគីមីជាង ៣០០ប្រភេទ ក្នុងការខាំមួយម៉ាត់។ ដើម្បីភ្លក់រសជាតិវាឱ្យបានពិតប្រាកដអ្នកត្រូវប៉ាន់ស្មានពីរូបរាង ក្លិន ប៉ះ និងរសជាតិរបស់វា។
ការណែនាំពីសូកូឡាចំណុចទី ៣៖ សូកូឡាខ្មៅ
សូកូឡាខ្មៅមានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងសូកូឡាទឹកដោះគោ និងសូកូឡាសច្រើនណាស់។ សូកូឡាទាំងពីរមុខនេះមិនមានអំនះអំណាងចំពោះសុខភាពនោះទេ។ សូកូឡាខ្មៅមានជាតិកាកាវយ៉ាងតិច ៦៥ភាគរយ។
ការណែនាំពីសូកូឡាចំណុចទី ៤៖ ជៀសវាងសូកូឡាដែលមានបន្ថែមជាតិផ្អែម
អ្នកគួរជ្រើសរើសសូកូឡាខ្មៅសុទ្ធឬមានលាយគ្រាប់ផ្លែឈើ។ អ្នកគួរជៀសវាងសូកូឡាណាដែលមានបន្ថែមជាតិផ្អែម។
ការណែនាំពីសូកូឡាចំណុចទី ៥៖ ជៀសវាងទឹកដោះគោ
វាប្រហែលជាមានរសជាតិឆ្ងាញ់ ប៉ុន្តែការស្រាវជ្រាវមួយចំនួនបង្ហាញថា ការញ៉ាំសូកូឡាជាមួយនឹងទឹកដោះគោមួយកែវ អាចធ្វើឱ្យសារធាតុប្រឆាំងអុកស៊ីតកម្មមិនអាចជ្រាបចូលឬរាង្គកាយមិនអាចប្រើប្រាស់បាន៕



