​អ្នក​អាច​ការពារ​ភ្នែក​ពី​ការបំផ្លាញ​ដោយ​ពន្លឺព្រះអាទិត្យ​ជាមួយនឹង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ស្លឹក​បន្លែ​ពណ៌​បៃតង ស៊ុត​ពណ៌​លឿង ម្ទេស​ពណ៌​លឿង ល្ពៅ ដំឡូង​ដែលមាន​ជាតិ​ផ្អែម និង​ការ៉ុត​។

ការស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​បង្ហាញថា​ការ​ទទួលទាន​បន្លែ​ពណ៌​ទឹកក្រូច និង​ពណ៌​បៃតង អាច​ការពារ​ភ្នែក​ពី​ការ​ស្រវាំង​ដែល​បណ្ដាល​ឲ្យ​ងឹត​ភ្នែក​បាន​។ ដូច្នេះ​អ្នក​អាច​សាកល្បង​អាហារ ៤ ប្រភេទ ខាងក្រោម​នេះ​ដើម្បី​ជួយ​ដល់​ភ្នែក​។​

​ការ៉ុត​

​ការ៉ុត​ត្រូវបាន​គេ​ស្គាល់​ថា​មាន​សមត្ថភាព​ក្នុង​ការជួយ​ឲ្យ​ភ្នែក​កាន់តែ​ភ្លឺ​ល្អ​។ លក្ខណៈសម្បត្តិ​ពណ៌​ទឹកក្រូច​របស់​ការ៉ុត​ផ្ទុក​ទៅដោយ Beta carotene ដែល​ត្រូវបាន​បំ​លែង​ឲ្យទៅ​ជា​វីតាមីន A​។ សារធាតុ​នៅក្នុង​ការ៉ុត​អាច​ជួយ​ធ្វើឲ្យ​ភ្នែក​កាន់តែ​ភ្លឺ ជាពិសេស​នៅពេល​យប់​។ ត្រូវ​ចាំ​ថា ៥% នៃ Beta carotene ដែល​មាន​នៅក្នុង​ការ៉ុត​ឆៅ​ត្រូវ​បាន​បញ្ចេញ​ក្នុងអំឡុងពេល​រំលាយ​អាហារ ហើយ​អ្នក​អាច​បង្កើន​ការបញ្ចេញ​របស់​រហូត​ដល់​ទៅ ៥០% ដោយ​ការ​កិន​ឱ្យ​ម៉ដ្ឋ​។ 

​ដំឡូង​៖ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ពណ៌​ទឹកក្រូច​

​តើ​អ្នក​មាន​ធ្លាប់​ឆ្ងល់​ដែរ​ឬ​ទេ​ថា​ហេតុអ្វី​បានជា​ដំឡូង ឬ​អាហារ​ផ្សេង​ទៀត​ដែល​មាន​ពណ៌​ទឹកក្រូច មាន​ពណ៌​យ៉ាង​ដូច្នេះ​? វា​គឺជា​សមាសធាតុ carotenoid ដែល​មាន​ក្នុង​ផ្លែឈើ​និង​បន្លែ​ពណ៌​ទឹកក្រូច ដែលជា​អ្នក​ផ្តល់​ពណ៌​នោះ​ដល់​វា​។ អាហារ​ទាំងនេះ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម carotenoid ដែល​អាច​បណ្ដេញ​នូវ​រ៉ាឌីកាល់​សេរី ជួយ​ធ្វើឲ្យ​ភ្នែក​កាន់តែ​ភ្លឺ និង​ជួយ​ដល់​ប្រព័ន្ធ​ប្រសាទ​។ ដូច្នេះ អ្នក​គួរ​ចាប់ផ្តើម​ញ៉ាំ​ដំឡូង​ឲ្យបាន​ច្រើន​។​

​ផ្តោត​ការយកចិត្តទុកដាក់​លើ​ផ្ទី​

​ផ្ទី​និង​អាហារ​បៃតង​មួយចំនួនទៀត​សំបូរ​ទៅដោយ Lutein និង Zeaxanthin ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​ការពារ​ភ្នែក​ពី​ភាព​ស្រវាំង​ទៅតាម​អាយុ​។ Lutein ត្រូវបាន​គេ​រកឃើញ​ថា​អាច​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ភ្នែក​ឡើងបាយ និង​ការ​អន់ថយ​នៃ​ភ្នែក​ទាក់ទង​ទៅនឹង​អាយុ​។ បន្លែ​ដែល​មាន​ពណ៌​បៃតង​កាន់តែខ្លាំង​សំបូរ Lutein កាន់តែច្រើន​។ សូម​កុំ​ភ្លេច​៖ ជាតិ​ខ្លាញ់​ក៏​អាច​បង្កើន​ការ​ស្រូបយក Lutein បានដែរ ដូច្នេះ​ត្រូវ​ចាំ​ថា ត្រូវ​បន្ថែម​ប្រេង​អូ​លីវ បន្តិច​ចូលទៅក្នុង​ផ្ទី ឬ​បន្លែ​បៃតង​ផ្សេងទៀត​ដែល​អ្នក​បាន​ចំអិន​។  បន្លែ​ដែលមាន​សារធាតុ lutein និង Zeaxanthin មានដូចជា ដើម​ស្ពៃក្ដោប ស្ពៃ​ដែលមាន​មើម​ពណ៌​បៃតង សណ្ដែក​ខៀវ ននោង  និង​ប្រូ​ខូលី​។ 

​សារាយ​សមុទ្រ ឬ​ផ្កាថ្ម (Algae)

​នៅក្នុង​សមុទ្រ​មាន​រុក្ខជាតិ​ពណ៌​បៃតង​មួយ​ចំនួន​ផ្សេង​ទៀត​។  រុក្ខជាតិ​ដែល​ទាក់ទង​នឹង​ផ្កា​ថ្ម ឬ​សារាយសមុទ្រ (Algae) មានដូចជា ស្ពី​រូលី​ណា (spirulina), ក្លូ​រីណា (chlorina) និង​ផ្កាថ្ម ឬ​សារាយសមុទ្រ (algae) ពណ៌​ខៀវ​លាយ​បៃតង​ដែល​សំបូរ​ទៅ​ដោយសារ​ជាតិ​មាន​ប្រយោជន៍​ចំពោះ​ភ្នែក​។ ដូចជា​រុក្ខជាតិ​ដែល​មាន​ពណ៌​បៃតង​លាំៗ​ភាគច្រើន សារាយសមុទ្រ​ទាំងនេះ​ផ្ទុក​ទៅ​ដោយ​ក្ល​រូភី​ល (chlorophyll) ដែល​មាន​រចនាសម្ព័ន្ធ​ប្រហាក់ប្រហែល​ទៅ​នឹង​អេ​ម៉ូក្លូ​ប៊ីន​ដែល​ផ្ទុក​ជា​តិដែក ដែល​មាន​នៅក្នុង​រាង្គ​កាយមនុស្ស ហើយ​វា​ជួយ​បង្កើន​ការផលិត​កោសិកា​ឈាម​, ជួយ​សម្រួល​ការបញ្ចូល​អុកស៊ីហ្សែន និង​ដំណើរការ​នៃ​ការ​កំចាត់​សារធាតុពុល​នៅក្នុង​ខ្លួន និង​ប្រព័ន្ធ​ចរន្តឈាម​រត់ ដែល​ទាំងអស់​នេះ​ជួយ​រក្សា​សុខ​ភាព​រាង្គ​កាយ​ទាំងមូល និង​ជួយ​ការពារ ភ្នែក​របស់​អ្នក​ផងដែរ​។ អ្នក​អាច​រក​សារធាតុ​ទាំងនេះ​នៅ​ហាង​លក់​អាហារ​សម្រាប់​សុខភាព​នានា ដែល​ច្រើនតែ​ជា​សារធាតុ​ផ្សំ​មាន​ទម្រង់​ជា​ម្សៅ ដែល​អ្នក​អាចដាក់​លាយ​ជាមួយ​ទឹក ទឹក​ផ្លែឈើ ឬ​តែ​បៃតង​។ កុមារ​មិន​គួរ​ទទួល​ទាន​ច្រើនជាង ១​ក្រាម​នោះទេ ខណៈ​ដែល​ស្ត្រី​មានគភ៌​ឬ​បំបៅ​ដោះ​ទារក គួរតែ​ពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ​ជាមុន​សិន​មុន​នឹង​ញ៉ាំ​វា​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង