​វីតាមីន C គឺជា​វីតាមីន ដែល​រលាយ​ក្នុង​ទឹក ចាំបាច់​សំ​រាប់ការ​ធំធាត់ និង ការលូតលាស់​។​

​វីតាមីន​ប្រភេទ​នេះ គឺ​រលាយ​ក្នុង​ទឹក​ ។ ចំនួន​សេសសល់នៃ​វីតាមីន គឺ​ត្រូវ​បញ្ចេញ​តាមទឹកនោមនេះ​មានន័យ​ថា យើង​ត្រូវការការផ្គត់ផ្គង់​វីតាមីនបែប​នេះ​ជា​ប្រចាំ​នោះ​ក្នុង របប​អាហារ​របស់​យើង​។​

ឈ្មោះ​ដទៃ​ទៀតៈ

​អា​ស្កូ​ប៊ិក អាស៊ី​ត និង ដេ​អ៊ី​ដ្រូ​អា​ស្កូ​ប៊ិក អាស៊ី​ត​។​

មុខងារ​

​វីតាមីន c ចាំបាច់​សំ​រាប់ការ​ធំធាត់ និងជួសជុល ជាលិកា​នៅ​គ្រប់​ផ្នែក​នៃ​រាងកាយ​ ។ វា​ត្រូវ​បាន​

​ប្រើប្រាស់​សំរាប់​៖

·         បង្កើត​ប្រូតេអ៊ីន​សំខាន់​ម្យ៉ាង ដែល​បង្កើត​ស្បែក ស​សៃពួរ ស​សៃ​ចង និង​ស​សៃឈាម​

·         ធ្វើអោយ​របួស​សះស្បើយ និង​បង្កើត​ជាលិកា​សម្លាក​

·         ជួសជុល និង​ថែរក្សា ឆ្អឹង​ខ្ចី ឆ្អឹង និង ធ្មេញ​

 

​វីតាមីន c គឺជា​អង់​ទី​អុកស៊ី​ដង់​មួយ ក្នុងចំណោម​អង់​ទី​អុកស៊ី​ដង់​ដទៃទៀត​។ អង់​ទី​អុក​ស៊ីដង់ គឺជា​សារធាតុចិញ្ចឹម ដែល​រារាំង​ការបំផ្លាញ​ដែល​បណ្តាល​មកពី រ៉ាឌីកាល់​សេរី​។​

·         រ៉ាឌីកាល់​សេរី ត្រូវបាន​បង្កើតឡើង​នៅ​ពេល​ដែល​រាង​ការ​បំបែក​អាហារ រឺ​នៅ ពេលដែល អ្នក​ប៉ះ​ផ្សែង​បារី និង​កាំរស្មី​។​

·         ការបង្កើន​រ៉ាឌីកាល់​សេរី  គឺ​ទទួលខុសត្រូវ​ធ្វើឲ្យ​មាន​ដំណើរការ នៃ​ភាព​ចាស់​។​

·         រ៉ាឌីកាល់​សេរី អាច​ដើរតួនាទី​ក្នុង ជំងឺមហារីក ជំងឺ​បេះដូង និង​ជំងឺ​ដែលមាន ស្ថានភាព​ដូច​ជំងឺ​រលាក​សន្លាក់​។​

 

​រាងកាយ​របស់​យើង មិន​អាច​បង្កើត​វី​តា​មី c​ដោយ​ខ្លួនឯង​បាន​ទេ ហើយ ក៏​មិន​អាច​ស្តុក វីតាមីន​c បានដែរ​។  ដូច្នេះ ជា​ការចាំបាច់​ណាស់​ក្នុង​ការបញ្ចូល​អាហារ​ដែល​ផ្ទុក​វីតាមីន​c ឲ្យ បាន​គ្រប់គ្រាន់  ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​

​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ វីតាមីន c ជា​ថ្នាំ​ដែល​មាន​ប្រជាប្រិយភាព​សំរាប់ ព្យាបាល ជំងឺ​ផ្តាសាយ​ធម្មតា​។​

·         ការស្រាវជ្រាវ បង្ហាញថា សំរាប់​មនុស្ស​ជាច្រើន​អ្នក ការ​ផ្គត់​ផ្គង​វីតាមីន c រឺ អាហារ​ដែល​សំបូរ​វីតាមីន c មិន​បាន​កាត់បន្ថយ​ការប្រឈមមុខ​នឹង ជំងឺ ផ្តាសាយ​ទេ​។​

·         ប៉ុ​នែ្ត អ្នក​ដែល​លេប​វីតាមីន c ជាប្រចាំ អាចមាន ជំងឺ​ផ្តាសាយ​រយៈពេល​ខ្លី​ជាង មុន និង​ជួនកាល​មាន​រោគសញ្ញា​ស្រាល​ជាង​មុន​។​

·         ការ​លេប​វីតាមីន c ពេល​កំពុង​មាន​ជំងឺ​ផ្តាសាយ​មិនបាន​ជួយ​អ្វី​ទេ​។​

 

ប្រភព​អាហារ​

​គ្រប់​អាហារ និង បន្លែ​ទាំងអស់ សុទ្ធតែ​ផ្ទុក​នូវ​វីតាមីន c​។​

​អាហារ​ដែល ជា​ប្រភព​មាន​វីតាមីន​នេះ​ច្រើន​បំផុត រួមមាន​៖

·         ត្រស​ក់ស្រូវ​

·         ពពួក​ផ្លែក្រូច និង ទឹកក្រូច​ស្រស់​

·         ផ្លែ ឃី​វី​

·         ស្វាយ​

·         ល្ហុង​

·         ម្នា​ស់​

·         ផ្លែ​ស្ដ​បូរី រ៉ាស់​បូរី ប្ល៊ូ​បូរី និង​ខ្រែ​ន​បូរី​

·         ឱ​ឡឹ​ក​

 ​បន្លែ​ដែល ជា​ប្រភព​មាន​វីតាមីន​នេះ​ច្រើន​បំផុត រួមមាន​៖

·         ពពួក​ស្ពៃក្តោប ដូចជា​ស្ពៃក្តោប ស និង​ស្ពៃក្តោប​ខៀវ​

·         ម្ទេស​ប្លោក ក្រហម និង ខៀវ​

·         ដំឡូង​បាំង ដំឡូងជ្វា​

·         ប៉េង​ប៉ោះ និង ទឹក​ប៉េងប៉ោះ​

​អាហារ​ធញ្ញជាតិ អាហារ​ដទៃទៀត រួមទាំង ភេស្ជៈ​មួយចំនួន គឺ​ពោរពេញ​ដោយ​វីតាមីន c​។​

​ពិនិត្យមើល​ផ្លាក​ផលិតផល ដើម្បី​មើល​បរិមាណ​វីតាមីន c​។​

​ចំអិនអាហារ​ដែល​សំបូរ​វីតាមីន c រឺក៏​ស្តុក​វីតាមីន c រយៈពេល​យូរ អាច​កាត់បន្ថយបរិមាណ​

​វីតាមីន​នេះ​។ ការ​ចំអិន​ដោយ​ប្រើ​ម៉ា​យ​ក្រូ​វ៉េវ និង​ចំហុយ អាច​កាត់បន្ថយ​ការបាត់បង់​វីតាមីន c​បាន​ខ្លះ​។ ប្រភព​អាហារ​ដែល​សំបូរ​វីតាមីន c​បំផុត គឺ បន្លែ រឺ ផ្លែឈើ​ស្រស់ រឺ​មិន​ទាន់​ចំអិន ។​

​ផលវិបាក​ធំ​បំផុត ពី​ការប្រើប្រាស់​វីតាមីន c​ច្រើនពេក គឺ​កំរ​មាន​ណាស់ ពីព្រោះ​រាងកាយ​មិន អាច​ស្តុក​ទុក​វីតាមីន នេះ​បាន​ទេ​។ ប៉ុន្តែ ចំនួន​វីតាមីន c​ដែល​ច្រើន​ជាង ២០០០​ម​.​ក ក្នុង​មួយ ថ្ងៃ ត្រូវ​បាន​ណែនាំ​ឲ្រ​ជៀសវាង ពីព្រោះ​ចំនួន​ដ៏​ច្រើន​នេះ​អាច​ធ្វើឲ្យ​ឈឺក្រពះ និង រា​ករុស​។​

​កង្វះ​វីតាមីន c​អាច​ធ្វើឲ្យ​មាន​សញ្ញា និង រោគសញ្ញា​ទន់ខ្សោយ​ដូចខាងក្រោម​៖

·         ជំងឺ​ខ្វះ​គ្រាប់​ឈាម​

·         ចេញឈាម​អញ្ចាញ​

·         ថយ​ចុះ​លទ្ធភាព​ក្នុងកា​ប្រយុទ្ធ នឹង​មេរោគ​ឆ្លង​

·         ថយ​ចុះ​អត្រា​សះស្បើយ​ពី​របួស​

·         សក់​ស្ងួត និង​បែក​ចុង​

·         ងាយ​រលាត់ស្បែក​

·         រលាក​អញ្ចាញ​

·         ឈាម​ច្រមុះ​

·         អាច​ឡើង​ទម្ងន់ ដោយសារ​ការ​ធ្វើ​មេ​តា​ប៉ូលីស​យឺត​

·         ស្បែក​គគ្រើម ស្ងួត និង​បែក​ស្រ​ការ​

·         ហើម និង​ឈឺសន្លាក់​

·         កាចារ​ធ្មេញ​មិន​រឹងមាំ​

.

​ទំរង់​ធ្ងន់ធ្ងរ នៃ​ការខ្វះ​វីតាមីន c​គឺ ត្រូវបាន​គេ​ស្គាល់​ថា​ជា ជំងឺ​ម្យ៉ាង​ដែល​មាន​ការ​ចេញ​ឈាម នៅតាម​អញ្ចាញធ្មេញ ភ្នាស​កោសិកា​និង​ចេញ​ក្រហមៗ នៅលើ​ស្បែក (scurvy) ដែល​ជំងឺ​នេះ ច្រើន​កើត​លើ​មនុស្ស​ចាស់ និង​មនុស្សពេញវ័យ​ដែល​ខ្វះ​សារធាតុចិញ្ចឹម​។​

 

​ដំបូន្មាន​

​ប្រពន្ធ័​គណនា​សារធាតុ​ចិញ្ចឹម (RDA) សំរាប់​វីតាមីន បង្ហាញ​ពី​ចំនួន​វីតាមីន ដែល​មនុស្ស​ភាគច្រើន​ត្រូវការ​ជា​ប្រចាំ​ថ្ងៃ​។ ប្រពន្ធ័​នេះ ត្រូវបាន​ប្រើប្រាស់​ជា​គោលដៅ​កំណត់ សំរាប់​មនុស្ស ម្នាក់ៗ​។​

​ចំនួន​វីតាមីន ដែល​អ្នកត្រូកា​រគឺ​ផ្អែកលើ​អាយុ និង​ភេទ​របស់​អ្នក​ ។ កត្តា​ផ្សេងៗ​ទៀត​ដូចជា ការ​មាន​ផ្ទៃពោះ​និង ជំងឺ ក៏​ជា​កត្តា​សំខាន់​ដែរ​។​

​វិធី​ដែល​ល្អ​បំផុត​ដើម្បី​ទទួលបាន វីតាមីន សំខាន់ៗ រួម​ទាំង​វីតាមីន c​ផង​នោះ គឺ​ត្រូវ​មាន​របប​អាហារ​ដែល​ប្រកបដោយ​តុល្យភាព ដែល​ជា​អាហារ​ប្រភេទ​ផ្សេងៗ​ពីគ្នា​។​

​ប្រពន្ធ័​គណនា​សារធាតុ​ចិញ្ចឹម វីតាមីនC

 

​ទារក​

·         ០ – ៦ = ៤០* ម​.​ក​/​ថ​

·         ៧ – ១២= ៥០* ម​.​ក​/​ថ​

 

*​ចំនួន​សមស្រប​(AI)

​កុមារ​

·         ១ – ៣= ១៥ ម​.​ក​/​ថ​

·         ៤ – ៨= ២៥ ម​.​ក​/​ថ​

·         ៩ – ១៣=៤៥ ម​.​ក​/​ថ​

 

​ក្មេង​ជំទង់​

·         ស្រី ១៤ – ១៨​ឆ្នាំ​= ៦៥ ម​.​ក​/​ថ​

·         ប្រុស ១៤ – ១៨​ឆ្នាំ​= ៧៥ ម​.​ក​/​ថ​

​មនុស្សពេញវ័យ​

·         បុរស ១៩​ឆ្នាំ ឡើងទៅ​=៩០ ម​.​ក​/​ថ​

·         ស្ត្រី ១៩​ឆ្នាំ ឡើងទៅ​=៧៥ ម​.​ក​/​ថ​

​អ្នក​ជក់បារី រឺ​ក៏​អ្នក​នៅ​ក្បែរ​អ្នក​ជក់ គ្រប់​វ័យ គួរតែ​បង្កើន ចំនួន​វីតាមីន c​ជា​ប្រចាំ​ថ្ងៃ របស់គេ រហូតដល់​៣៥ ម​.​ក ។​

​ស្ត្រី​ដែល​កំពុង​មាន​ផ្ទៃពោះ កំពុង​បៅដោះ​កូន និងអ្នក​ដែល​ជក់បារី ត្រូវការ​ចំនួន វីតាមីន c ច្រើន​ជាង​មុន ​។ សាកសួរ​គ្រូពេទ្យ​របស់​អ្នក​នូវ​ចំនួន​ដែល​សក្កិសម​នឹង​អ្នក​ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង