Join with Health.com.kh on Telegram

ហេតុអ្វី​បានជា​អ្នក​ត្រូ​វញុំា​វា ? ពីព្រោះ​ដោយសារតែ​វា ពិតជា​ផ្តល់​អត្ថប្រយោជន៍​ដ៏​វិសេសវិសាល​សម្រាប់​អ្នក​។​
សំណួរ​ដែល​ប្រសើរ​ជាង​នេះ នោះ​គឺថា ហេតុអ្វី​បានជា​អ្នក​មិន​ត្រូវ​ធ្វើ​វា​នោះ ? អនុញ្ញាត​អោយ​យើង បង្ហាញ​អ្នក ពី​មូលហេតុ​ជាច្រើន ដែលថា​សុខភាព​ជា​ទូទៅ​របស់​អ្នក គឺ​បាន​ទទួល​អត្ថប្រយោជន៍​ពី​ការ​ទទួលទាន​ខ្លាញ់ត្រី​នេះ​។

ខ្លាញ់​ត្រី បាន​ផ្តល់​នូវ គុណ​ស​ម្ប​តិ្ត​ចំពោះ​សុខភាព​ជា​ច្រើន ដល់​មនុស្ស រួម​មាន​ផង​ដែរ នៅ​ក្នុង​ការជួយ​ជំរុញ ដល់​ការព្យាបាល ជំងឺ​ធ្លាក់​ទឹកចិត្ត​, ជា​តិកូ​ឡេ​ស្តេ​រ៉ូល​ខ្ពស់​, ជំងឺ​បេះដូង​, ជំងឺមហារីក​, ជំងឺ ទឹកនោម​ផ្អែម​, ជំងឺ​រលាក សន្លាក់​, ជំងឺអេដស៍​, ភាពមិនប្រក្រតី​នៃ​សញ្ញា​រំខាន​របស់​ចលនា​ពោះវៀន​, ការ​រលាក​, ឱនភាព​នៃ​ការមើលឃើញ និង ភាពមិនប្រក្រតី​នៃ​ភ្នែក​, ជំងឺ Alzheimer’s និង ជំងឺ​ដំបៅ​ក្រពះ​។​

ប្រភេទ​អាហារ​បំប៉ន​សុខភាព​ប្រភេទ​នេះ ក៏​អាច​ជួយ​អ្នក​បាន​ផង​ដែរ​ក្នុង ការ​សម្រក​ទំងន់​, ជំងឺ​មុន និង ជំងឺ psoriasis ។ វា​ក៏​ថែម​ទាំង​អាច​ជួយ​បង្កើន​ដល់​សម្ថ​ភាព​មាន​កូន និង ផ្តល់​ផល​អោយ​អ្នក​ជា​ការ​មាន​គភ៌ តាម​ប្រាថ្នា​។​

ខ្លាញ់ត្រី​មាន​ផ្ទុក​សារជាតិ​អូ​មេហ្គា ៣ ដែល​ជា​អាស៊ីត​ខ្លាញ់​ដ៏​មាន​ប្រយោជន៍ ក៏​រួម​មាន​ផងដែរ​នូវ​អាស៊ីត​ខ្លាញ់ ផ្សេងៗ​ដទៃទៀត ដែល​ផ្តល់​ផល​ល្អ​ចំពោះ​រាងកាយ និង ធ្វើអោយ​វា​ជា​ធាតុ​ផ្សំ​មួយ​ដ៏​មាន​អត្ថប្រយោជន៍​ចំពោះ អ្នក

នៅពេល​ដែល​អ្នក បាន​ទទួលទាន ត្រីសូ​ម៉ុង​, ត្រី​សមុទ្រសា​ឌី​ន និង ត្រី​ធុន​ណា នោះ​អ្នកនឹង​បាន​ទទួលយក​នូវ

សារជាតិ​ដ៏​មាន​ប្រយោជន៍​នេះ ពី​ពួក​ប្រភេទ​ត្រី​ទាំងនេះ​។ អាហារ​សមុទ្រ​ដ៏​ប្រសើរ​ផ្សេងទៀត ក្នុងការ​ទទួលទាន រួមមាន​ដូចជា​៖ ត្រី​សា​ឌី​ន​ធំៗ​, ត្រី​ស្បៃ​កា​, ត្រី​ខ្មៅ​ម្យ៉ាង ដែល​មានឈ្មោះ​ថា trout និង​ត្រី trout ដែល​មាន​រាង​ដូច ឥន្ធនូ​, ត្រី​សមុទ្រ​ម្យ៉ាង​ដែល​មាន​រាង​ធំ​សំប៉ែត ( halibut) ត្រី​ធុន​ណា​ដែល​មាន​ពណ៌​លឿង​, ពណ៌​ខៀវ​, ត្រីសូ​ម៉ុង , គ្រុំ​សមុទ្រ​, ត្រី​ដែល​មាន​មាត់​វែង​ដូច​ដាវ​, turbot, pilchard និង anchovies ។ សារធាតុ​បំប៉ន​ដែល​មាន​អត្ថប្រយោជន៍ ទាំងនេះ ក៏​មាន​ផង​ដែរ​នៅ​ក្នុង​ទំរង់​ជា​ថ្នាំ​គ្រាប់​សារធាតុ​បន្ថែម​។​

ដោយយោង​តាម សមាគមន៍​សុខភាព​បេះដូង​របស់​សហរដ្ឋអាមេរិក បានបង្ហាញ​ថា អូ​មេហ្គា​៣ អាចធ្វើអោយ ឱកាស​នៃ​ការ​កើត​មាន​ជំងឺ​បេះដូង ត្រូវ​បាន​ថយចុះ​។ ហើយ​អូ​មេហ្គា ៣​នេះ ក៏​អាច​រក្សា​អោយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល អាក្រក់​ស្ថិតក្នុង​កម្រិត​ទាប ខណៈពេល​ដែល​វា​ជួយ​បង្កើន ជា​តិកូ​ឡេ​ស្តេ​រ៉ូល​ល្អ​វិញ​។ ខ្លាញ់​ត្រី ក៏​ជួយ​ការពារ ទ្រី​គ្លី​សេរីត ពី​ការកើនឡើង និង កាត់បន្ថយ​កម្រិត​ទ្រី​គ្លី​សេរីត​នេះ នៅពេល​ដែល​វា​មាន​ការកើនឡើង​ខ្ពស់ នៅក្នុង​ស​សៃឈាម ។