សារប្រយោជន៍​របស់​ផ្លែ​ក្រូចឆ្មារ ចំពោះ​សុខភាព រួមមាន​ដូចជា ការព្យាបាល​នូវ​ការ​ចំលងរោគ នៅក្នុង​បំពង់ក​, ការ​មិន​រំលាយ​អាហារ​,​ការ​ទល់លាមក​, បញ្ហា​សុខភាព​មាត់​ធ្មេញ​, គ្រុ​នក្តៅ​, ការថែរក្សា​សក់​, ការថែរក្សា​ស្បែក​, ការ ហូរឈាម នៅ​ផ្នែក​ខាងក្នុង​, ជំងឺ​ឈឺ​សន្លាក់ឆ្អឹង​, ការ​រលាក​, ការ​ធាត់​ជ្រុល​,​ភាពមិនប្រក្រតី​នៃ​ប្រព័ន្ធ​ដង្ហើម​, ជំងឺ អាសន្ន​រោគ និង ជំងឺ​លើស​សម្ពាធ​ឈាម​។

ដោយសារ​ភាពល្បីល្បាញ នៃ​គុណសម្បត្តិ​នៃ​ការព្យាបាល​រោគ​របស់​វា ពី​មួយ​ជំនាន់ ទៅ​មួយ​ជំនាន់ ផ្លែ​ក្រូចឆ្មារ បាន​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​សុំ​ា និង ជួយ​សំអាត​ដល់​ក្រពះ​របស់​អ្នក​។ វា​មិន​ត្រឹមតែ ជា​ថ្នាំ​បន្សុទ្ធ​ឈាម​នោះទេ ប៉ុន្តែ​វា​ក៏​អាច​ធ្វើអោយ​រាងកាយ​អ្នក ធ្វើ​ការប្រយុទ្ធប្រឆាំង​នឹង ជំងឺ​បាន​ផងដែរ​។ ជាពិសេស​នោះ ទឹក​ក្រូចឆ្មារ បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន ចំពោះ​សុខភាព ។

វា​ជួយ​ដល់​ការព្យាបាល ជំងឺ​គ្រួស​ក្នុង​តម្រងនោម​, ព្យាបាល​ជំងឺ​ដាច់​ស​សៃឈាម និង កាត់បន្ថយ​កំដៅ​ក្នុង​រាងកាយ ហើយ​ទឹក​ក្រូចឆ្មារ ក៏ អាច​ជួយ​អ្នក​បាន​ផងដែរ អោយ​មាន​អារម្មណ៍​ស្ងប់​សុខ និង ត្រជាក់​ស្រួល​។​

វា​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព ដោយសារ​តែ​ក្រូចឆ្មារ មាន​ផ្ទុក​សារជាតិ​បំប៉ន​ជាច្រើន​មានដូចជា ៖ វីតាមីន C, វីតាមីន B , ផូស្វាត​,​ប្រូតេអ៊ីន និង កាបូ​អ៊ី​ដ្រាត​។ ក្រូចឆ្មារ គឺជា​ផ្លែឈើ​ម្យ៉ាង ដែល​មាន​ផ្ទុក​ជាតិ flavonoid  ជា​ធាតុ​ផ្សំ ដែល​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​ប្រតិកម្ម​អុកស៊ីត និង ការពារ​ជំងឺមហារីក​។ វា​គឺ​អាច​ជួយ​ការពារ​អ្នក បាន ពី​ជំងឺ​ទឹកនោម​ផ្អែម​, ការ​ទល់លាមក​, ជំងឺ​លើស​សម្ពាធ​ឈាម​, ការថែរក្សា​ស្បែក , គ្រុ​នក្តៅ​,​ការថែរក្សា​សក់​,​ការ​ថែ រក្សា​សុខភាព​មាត់​ធ្មេញ​, ការ​មិន​រំលាយ​អាហារ និង បញ្ហា​សុខភាព​ផ្សេងៗ​ដទៃទៀត ។

ការសិក្សា​មួយ ដែល​បាន​ធ្វើឡើង នៅ​សមាគមន៍ សិក្សា​ពី​ប្រព័ន្ធ​ម៉ូត​សាស្ត្រ នៃ​សហរដ្ឋអាមេរិក បានបង្ហាញ​ថា ទឹក​ក្រូចឆ្មារ គឺអាច ព្យាបាល​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម ដោយ​ការបង្កើត​ជាតិ​ស៊ី​ត្រាត​នៅក្នុង​ទឹកនោម ដែល​វា​អាច​ជួយ​បង្ការ​បាន នូវ​ការ កកើត​នៃ​ជា​តិគ្រី​ស្តាល់ ។​

យើង​បាន​ប្រើ​ផ្លែ​ក្រូចឆ្មារ ធ្វើ​ជា​ទឹក​ក្រូចឆ្មារ ដោយ​ការ​លាយ​ទឹក​ក្រូចឆ្មារ​ជាមួយនឹង ទឹក​។ មាន​មនុស្ស​ជាច្រើន បាន​ប្រើ​ទឹក​ផ្លែ​ក្រូចឆ្មារ ធ្វើ​ជា​ទឹក​សំអាត តាម​ដែល​វា​អាច​យក​ចេញ​នូវ​ស្នាម​ប្រលាក់​។ ក្រូចឆ្មារ ក៏​អាច​ជួយ​បណ្តេញ សត្វ​មូស​បាន​ផងដែរ​។  ការផឹក​ទឹក​ក្រូចឆ្មារ ដោយ​មាន​លាយ​ជាមួយនឹង​ប្រេង​អូ​លីវ គឺអាច ជួយ​អ្នក កំចាត់​ចោល​នូវ​ដុំ​គ្រួស​ក្នុងប្រ​ម៉ាត់​។ ផ្លែ​ក្រូចឆ្មារ គឺ​មាន​ភាពល្បីល្បាញ​ដោយសារ តែ​ប្រសិទ្ធភាព​នៃ​ការ ទប់ស្កាត់​ជំងឺ និង វា​អាច​ត្រូវបាន​គេ​ប្រើ​បាន ក្នុង​វិធី​ផ្សេងៗ​គ្នា​ជា​ច្រើន​។​

  • ការ​មិន​រំលាយ​អាហារ និង រោគ​ទល់លាមក​។ ទឹក​ផ្លែ​ក្រូចឆ្មារ គឺ​អាច​ជួយ​ព្យាបាល​នូវ​បញ្ហា ដែល​មាន​ទំនាក់ទំនង​ទៅនឹង ការ​មិន​រំលាយ​អាហារ និង រោគ​ទល់លាមក​។ ធ្វើការ​បន្ថែម​ទឹក​ក្រូចឆ្មារ​ស្រស់ៗ ទៅក្នុង​ចាន អាហារ​របស់​អ្នក ( តែ​ត្រូវ​មានការ​ប្រុងប្រយ័ត្ន ទឹក​ក្រូចឆ្មារ​មិនមាន​ផល​ល្អ​ចំពោះ​ទឹកដោះគោ​នោះទេ​) ។  ក្រូចឆ្មារ​បាន​ដើរតួ​ជា ថ្នាំ​បន្សុទ្ធ​ឈាម និង ជា​ភ្នាក់ងា​រលាង​សំអាត​។ អ្នក​អាច​បន្ថែម​វា​ជា​ភេ​ស​ជ្ជះ សម្រាប់ ក្នុង​អាហារ​ពេល​ថ្ងៃ​ត្រង់ ឬ ពេល​ល្ងាច ជាមួយ​នឹង​ទឹក​ផ្លែ​ក្រូចឆ្មារ​ស្រស់ លាយ​ជាមួយ​នឹង​ទឹក​សូ​ដា​។  វិធី​ធ្វើ នោះ​គឺ​អាច បន្ថែម​ទឹក​ក្រូចឆ្មារ ជាមួយ​នឹង​ទឹក​ត្រជាក់​, ទឹក​សូ​ដា​,​អំបិល និង ស្ករ ឬ ទឹកឃ្មុំ (​ប្រសិនបើ​អ្នក ចង់បាន​រសជាតិ​ផ្អែម​) និង កូរ​ពួកវា​អោយ​សព្វ​មុន​ពេល​អ្នក​ទទួល​ទាន រួច​ជា​ការ​ស្រេច​។ អ្នក​ក៏​អាច បន្ថែម នូវ​ស្លឹក​ជី​អង្កាម ដើម្បី​បន្ថែម​រសជាតិ​។ អ្នក​អាច​ផឹក​វា​បាន នៅពេលណា​ដែល​អ្នក បាន​ទទួលទាន​អាហារ ពេល​ថ្ងៃ​ត្រង់ ឬ ពេល​ល្ងាច​ដ៏​ធំ​មួយ ។​
  • គ្រុ​នក្តៅ ។ ទឹក​ក្រូចឆ្មារ អាច​ព្យាបាល​អ្នក ដែល​មាន​ជំងឺ​ផ្តាសាយ​, គ្រុនផ្តាសាយ ឬ គ្រុ​នក្តៅ​។ វា​ជួយ កាត់ បន្ថយ​គ្រុនក្តៅ ដោយ​ការ បង្កើន​ការ​បែប​ញើស​តិចៗ ។​
  • ការថែរក្សា​សុខភាព​មាត់​ធ្មេញ ។ ទឹក​ក្រូចឆ្មារ ក៏​ត្រូវបាន​គេ​ប្រើ​សម្រាប់ ការពារ​សុខភាព​មាត់​ធ្មេញ​បាន​ផង ដែរ​។ ប្រសិន​បើ​ទឹក​ក្រូចឆ្មារ​ស្រស់ ត្រូវ​បាន​លាប​នៅត្រង់​ដែល​មាន​ការឈឺចាប់​ធ្មេញ នោះ​វា​អាចជួយ បំបាត់​នូវ​ការឈឺចាប់​។ ការ​ម៉ាស្សា​ទឹក​ក្រូចឆ្មារ នៅលើ​អញ្ចាញធ្មេញ គឺ​អាច​បញ្ឈប់​ការ​ហូរឈាម​តាម អញ្ចាញ​ធ្មេញ​។ វា​អាច​ជួយ​អោយ​ក្លិន​មាត់​របស់​បាត់​ទៅ​វិញ និង សម្រាល​ដល់​បញ្ហា​ផ្សេងៗ​ដទៃទៀត ដែល មាន​ចំពោះ​អញ្ចាញធ្មេញ​របស់​អ្នក​។ បន្ថែម​ពី​នេះ​ទៅទៀត ផ្លែ​ក្រូចឆ្មារ ក៏​អាច​ត្រូវបាន​គេ​ប្រើ​ជា​ប្រចាំ ក្នុង​ការសំអាត ធ្មេញ​របស់​អ្នក​បាន​ផងដែរ​។ ឬ អ្នក​អាច​រក​ទិញ ផលិតផល​ថ្នាំដុសធ្មេញ​ណា ដែល​មាន​ផ្ទុក ជាតិ​ក្រូចឆ្មារ ឬ ក៏​អ្នក​អាច​បន្ថែម​ទឹក​ក្រូចឆ្មារ​មួយ​តំនក់​ទៅលើ​ថ្នាំ ដុសធ្មេញ​របស់​អ្នក​។ មាន​មនុស្ស​មួយ ចំនួន ក៏​បាន​យក​សំបក​ក្រូចឆ្មារ ដែល​បាន​ច្របាញ់យក​ទឹកចេញអ​ស់ មក​ដុស​នៅ​នឹង​ធ្មេញ​របស់ ពួកគេ ផងដែរ​។ ប្រសិនបើ​ធ្មេញ​របស់​អ្នក​មាន​ការ​រលាក នោះ​អ្នក​ត្រូវធ្វើ​ការថែរក្សា​វា ដោយ​ការ​ខ្ពុរមាត់​ជាមួយ នឹង ទឹកស្អាត​អោយ​បាន​ភ្លាមៗ ។​
  • ការថែរក្សា​សក់​។ ទឹក​ក្រូចឆ្មារ ត្រូវបាន​គេ​អះអាងថា វា​អាច​ជួយ​ដល់​ការព្យាបាល​ស្បែកក្បាល និង​សក់ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ប្រសិន​បើ​ទឹក​ក្រូចឆ្មារ ត្រូវបាន​គេ​យក​មក​លាប​ទៅលើ​ស្បែកក្បាល នោះ​វា អាច​ព្យាបាល​នូវ​បញ្ហា​មួយចំនួន​ដូចជា​៖ អ​ង្គែ​, ការ​ជ្រុះ​សក់ និង ស្ថានភាព​ផ្សេងៗ​ទៀត ដែល​ទាក់ទង​ជា មួយ​នឹង សក់ ព្រមទាំង​ស្បែកក្បាល​។ វា​ក៏​អាចជួយ អោយ​សម្រស់​សក់​អ្នក មាន​ភាព​ទន់​រលោង​តាមបែប ធម្មជាតិ​បាន​ផងដែរ ។​
  • ការថែរក្សា​ស្បែក ។ ទឹក​ក្រូចឆ្មារ ក៏​ជា​ឱសថ​ពី​ធម្មជាតិ ដែល​អាច​សំលាប់​មេរោគ និង អាចរួមចំណែក​ក្នុង​ការព្យាបាល​បញ្ហា ដែល​ទាក់ទង​នឹង​ស្បែក​។ ទឹក​ក្រូចឆ្មារ ក៏​ត្រូវបាន​ប្រើ​សម្រាប់ បញ្ឈប់​ការ​រលាក​បាន ផងដែរ​។ វា​អាច​ជួយ​អោយ​អ្នក មាន​ភាព​ស្រាកស្រាន្ត​បាន​ពី ការ​ការ​ទិច​របស់​សត្វ​ឃ្មុំ​។ វា​ក៏​អាច​ត្រូវបាន​គេ លាប​នៅលើ​ស្បែក ត្រង់​កន្លែង​ដែល​មាន​ជំងឺ​មុន និង ជំងឺ​ត្រអក​។ វា​មាន​នាទី​ជា ឱសថ​ប្រឆាំងនឹង​ភាព ចាស់ និង អាច​ជួយ​បំបាត់​នូវ​ស្នាម​ជ្រាវ​ជ្រួញ និង មុន​ក្បាល​ខ្មៅ​។ ទទួលទាន​ទឹក​ផ្លែ​ក្រូចឆ្មារ ដែល​មាន​លាយ​ជាមួយនឹង ទឹក និង ទឹកឃ្មុំ ដើម្បី​ធ្វើអោយ​ស្បែក​របស់​អ្នក មាន​ភាព​ភ្លឺ​ចែង​ចាំង​។ ប្រសិនបើ​អ្នក ក្រឡេក​មើល​ទៅលើ​ផលិតផល ដែលមាន​ដាក់លក់​នៅតាម​ទីផ្សារ នោះ​អ្នក​ក៏​នឹង​ឃើញ​ផង ដែរ​នូវ​ផលិតផល​សាប៊ូ​ដុស​ខ្លួន ដែល​ផ្សំ​ចេញពី​ផ្លែ​ក្រូចឆ្មារ​នេះ​ផង​ដែរ ។​
  • ការ​រលាក​។ ប្រសិនបើ​អ្នក យក​ទឹក​ក្រូចឆ្មារ ទៅ​លាប​លើ​កន្លែង​ដែល​មាន​ការ​រលាក នោះ​វា​នឹង​អាច ជួយ បំបាត់​ស្លាកស្នាម​អ្នក​បាន​។ ទឹក​ក្រូចឆ្មារ​គឺជា​ភ្នាក់ងារ​ផ្តល់​ភាព​ត្រជាក់ ដែល​វា​អាច​បន្ថយ​ដល់​អារម្មណ៍ នៃ​ការ​រលាក​ក្រហាយ នៅលើ​ស្បែក​។​
  • ការ​ហូរ​ឈាម​ផ្នែក​ខាងក្នុង ។ ផ្លែ​ក្រូចឆ្មារ មាន​ផ្ទុក​សារជាតិ សំលាប់​មេរោគ និង ថ្នាំ​ឃាត់ឈាម ដែល​វា​អាច ជួយ​បញ្ឈប់​នូវ​ការ​ហូរឈាម ផ្នែក​ខាងក្នុង​។ អ្នក​អាច​លាបទឹក​ក្រូចឆ្មារ ឬ ជ្រលក់​វា​ទៅ​ក្នុង​ដុំ​សំឡី រួច​យក វា​មក​ដាក់​នៅ​ខាងក្នុង ច្រមុះ ដើម្បី​បញ្ឈប់​ការ​ហូរ​ឈាម​ច្រមុះ ។​
  • ជំងឺ​ឈឺសន្លាក់​។ ផ្លែ​ក្រូចឆ្មារ​ក៏​ជា ឱសថ​បញ្ចុះ​ទឹកនោម និង អាច​ព្យាបាល​បាន នូវ​ជំងឺ​ឈឺ​សន្លាក់ និង រលាក​សន្លាក់​។ វា​ជួយ​អោយ អ្នក​បញ្ចេញ​បាក់តេរី និង ជាតិពុល​ចេញមក ពី​ខាងក្នុង​ខ្លួន​អ្នក​។​
  • សម្រក​ទំងន់​។ ប្រសិនបើ​អ្នក ទទួលទាន​ទឹក​ក្រូចឆ្មារ ដែល​មាន​លាយ​ជាមួយ​នឹង​ទឹក​ក្តៅ​ឩណ្ណៗ និង ទឹកឃ្មុំ នោះ​វា​អាច​ជួយ​អោយ​អ្នក សម្រក​ទំងន់​រាងកាយ​បាន​ផងដែរ​។​
  • ភាពមិនប្រក្រតី​ចំពោះ​ផ្លូវដង្ហើម ។ ទឹក​ក្រូចឆ្មារ ជួយ​ដល់​ការព្យាបាល​បញ្ហា ផ្លូវដង្ហើម រួម​ផងដែរ​ជាមួយនឹង បញ្ហា​នៃ​ការដកដង្ហើម និង ធ្វើអោយ​អ្នកជំងឺ​ដែល​មាន​ជំងឺហឺត មាន​សភាព​ធូរស្រាល​មក​វិញ​។ ផ្លែ​ក្រូចឆ្មារ គឺជា​ប្រភព​ដ៏​សំបូរ​នៃ​ជាតិ វីតាមីន C ដែល​វា​អាច​ជួយ​ដល់​ការដោះស្រាយ​ដល់​បញ្ហា មិន​ប្រក្រតី​របស់ ផ្លូវដង្ហើម ។​
  • ជំងឺ​អាសន្នរោគ ។ ប្រភេទ​ជំងឺ​ដូចជា អាសន្ន​រោគ ឬ គ្រុនចាញ់ គឺ​អាច​ធ្វើការ​ព្យាបាល​បាន ជាមួយនឹង​ទឺ​កក្រូចឆ្មារ តាម​ដែល​វា​មាន​នាទី​ជា​គ្រឿង​បន្សុទ្ធ​ឈាម​។​
  • ជួយ​សម្រាល​ដល់ ស្ថានភាព​របស់​ប្រអប់ជើង ។ ផ្លែ​ក្រូចឆ្មារ គឺជា​ភ្នាក់ងារ សំលាប់​មេរោគ និង ផ្តល់​ក្លិន​ល្អ ដែល​មាន​អត្ថប្រយោជន៍ ដល់​ការព្យាបាល​ប្រអប់ជើង​។ ធ្វើកា​រលាយ​ទឹក​ផ្លែ​ក្រូចឆ្មារ​ស្រស់ ទៅក្នុង​ទឹ​កក្តៅ ឧណ្ណៗ រួច​ដាក់​ប្រអប់ជើង​អ្នក​ត្រាំ​ក្នុងនោះ ដើម្បី​ជួយ​សម្រួល​ដល់​ស្ថានភាព​ជើង​របស់​អ្នក​។​
  • ការ​ចំលងរោគ នៅក្នុង​បំពង់ក​។ ផ្លែ​ក្រូចឆ្មារ គឺជា​ផ្លែឈើ​ដ៏​អស្ចារ្យ ដែល​អាច​បន្ថែម​បាន ដើម្បី​ប្រឆាំង​នឹង បញ្ហា ដែល​ទាក់ទង​ទៅ នឹង​ការ​ចំលងរោគ​នៅក្នុង​បំពង់ក តាម​ដែល​វា​មាន​ផ្ទុក​សារជាតិ​សំលាប់​មេរោគ​។​
  • ជំងឺ​លើស​សម្ពាធ​ឈាម ។ ការផឹក​ទឹក​ក្រូចឆ្មារ គឺ​ពិតជា​មាន​អត្ថប្រយោជន៍ ចំពោះ​អ្នក​ដែល​មាន​ការរង គ្រោះ​ពី បញ្ហា​បេះដូង តាម​ដែល​វា​មាន​ផ្ទុក​ជាតិ​ប៉ូ​តា​ស្យូម​។ វា​អាច​គ្រប់គ្រង​នូវ​សម្ពាធ​ឈាម​ដែល​ខ្ពស់​, អា​ការៈវិល​មុខ​, ក្អួតចង្អោរ ដោយសារ​វា​បាន​ផ្តល់​នូវ​ការ​សម្រាក ដល់​ផ្លូវ​កាយ និង ផ្លូវចិត្ត​។ វា​ក៏​បាន ជួយ កាត់បន្ថយ​ផង​ដែរ​នូវ ស្ថានភាព​ផ្លូវចិត្ត គឺ​បញ្ហា​ស្ត្រេ​ស និង ការធា្លក់​ទឹកចិត្ត ។
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង