នៅពេលអ្នកប្រើថ្នាំ ចំណុចសំខាន់ដែលអ្នកត្រូវចងចាំនោះគឺកុំប្រើហួសកម្រិតដែលគ្រូពេទ្យណែនាំ ពីព្រោះវាអាច នឹងនាំអោយមានគ្រោះថ្នាក់។រោគសញ្ញាមួយចំនួនអាចនឹងលេចឡើងនៅពេលដែលអ្នកប្រើថ្នាំហួសកម្រិត។រោគសញ្ញា នៃការពុលថ្នាំ ឬ ប្រើថ្នាំលើសកម្រិត រួមមានដូចជា៖
· រោគសញ្ញា អាចមានភាពខុសគ្នាៗ អាស្រ័យទៅលើ ប្រភេទថ្នាំ និង ទំហំនៃការប្រើលើសកម្រិត
· ក្អួតចង្អោរ
· ក្អួត
· ឈឺក្នុងពោះ
· រាគ
· វិលមុខ
· បាត់បង់លំនឹងរាងកាយ
· ប្រកាច់
· វង្វេងវង្វាន់
· មានភាពពិបាក ក្នុងការដកដង្ហើម
· មានភាពស្រមើលស្រមៃ
· មានការរំខាន ដល់ការមើលឃើញ
· មានការហូរឈាម នៅផ្នែកខាងក្នុង
· ប្រស្រីភាព មានភាពមិនប្រក្រតី
· ចង្វាក់ជីពចរ មានការផ្លាស់ប្តូរ
· ងងុយគេង
· សន្លប់ ៕