Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីប្រជ្រុយដែលអាចនាំប្រាក់ធំជូនអ្នកបាន។ តើមានអ្វីខ្លះទៅ?

  • បុគ្គលដែលមានបាតដៃសុទ្ធតែសាច់ ហើយមានប្រជុយមូលមួយនៅចំកណ្តាលបាតដៃ នោះជាមនុស្សដែលមានសមត្ថភាពខ្ពស់ ដោយធ្វើអ្វីក៏ជោគជ័យដែរ។ ជាពិសេស ធ្វើការមិនយូរទេ នឹងអាចឡើងទាំងឋានៈ ប្រាក់ខែខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះ មិនសូវជួបនឹងបញ្ហាខ្វះលុយនោះឡើយ។  ចំពោះនារី នឹងអាចនាំលាភធំណាស់ជូនស្វាមីរបស់ខ្លួន។
  • អ្នកដែលមានប្រជ្រុយនៅចង្អុរដៃ តែងតែទទួលបានជំនួយច្រើន ដោយអាចបង្កើតបានមុខរបរធំ។ ជាហេតុដែលធ្វើឲ្យគេអាចរស់នៅយ៉ាងសុខស្រួល។ ជាពិសេស មិនថាគេធ្វើអ្វីទេ តែងតែទទួលបានផលខ្ពស់ចូលមកជានិច្ច។
  • មនុស្សដែលមានប្រជ្រុយនៅខ្នងដៃ ជាបុគ្គលដែលអាចទទួលបានជំនួយពីបងប្អូនច្រើន។ ជាពិសេស គេជាបុគ្គលដែលមានទំនួលខុសត្រូវខ្ពស់ ថែមទាំងចូលចិត្តធ្វើអំពើល្អផងដែរ។ ដូចនេះ លុយដែលចូលមករកគេគឺមិនចេះតិចនោះឡើយ៕