វិធីងាយៗខាងក្រោមនេះ នឹងជួយឪពុកម្តាយចិញ្ចឹមកូនឆ្លាត និងមានសុខភាពល្អ។
និយាយជាមួយកុមារ
និយាយជាមួយកូនរបស់អ្នក ហើយស្តាប់នូវអ្វីដែលគាត់ត្រូវនិយាយ។ នេះជួយពង្រឹងជំនាញទំនាក់ទំនង និងភាសា។ អ្នកក៏អាចអានសៀវភៅដល់កូនអ្នកបានដែរ។ ចាប់ផ្តើមអានឱ្យកូនរបស់អ្នកទោះបីជាគាត់មិនទាន់ចេះអក្សរក៏ដោយ។ នេះ នឹងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍជំនាញភាសា។
ក្មេងៗដែលឪពុកម្តាយអានអោយពួកគេស្តាប់តាំងពីតូច គឺងាយនឹងលូតលាស់បានល្អ ការអានបានល្អនៅឯសាលា និងជោគជ័យក្នុងជីវិត។ ការអានឱ្យស្តាប់កុមារ គឺជាសកម្មភាពសំខាន់មួយក្នុងការចិញ្ចឹមកូនឆ្លាត។
កាត់បន្ថយកម្រិតស្ត្រេសចំពោះកុមារ
ការអានក៏ជាថ្នាំបំបាត់ស្ត្រេសដ៏មានប្រសិទ្ធភាពទាំងចំពោះកុមារ និងមនុស្សធំ។ ដោយសារតែការអានជួយឱ្យចិត្តរបស់កុមារស្រមើស្រមៃទៅកន្លែងដែលពួកគេមិនធ្លាប់ឃើញពីមុនមក ហើយនាំពួកគេធ្វើដំណើរផ្សងព្រេងហួសពីបរិយាកាសដែលធ្លាប់ស្គាល់។
ឪពុកម្តាយអានសៀវភៅឱ្យកូនស្តាប់មុនពេលចូលគេង ក៏ជួយឱ្យកុមារសម្រាកសាច់ដុំ កាត់បន្ថយកម្រិតអរម៉ូន cortisol ផងដែរ។ កូនរបស់អ្នកនឹងមានអារម្មណ៍ល្អ ហើយគេងលក់ស្រួលជាងមុន។

សូមឱ្យកុមាររីករាយ
នៅពេលកុមារលេង ពួកគេកំពុងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍជំនាញបញ្ញា សង្គម រាងកាយ និងអារម្មណ៍។ នៅពេលក្មេងៗលេងជាមួយក្មេងដទៃទៀត ពួកគេក៏អភិវឌ្ឍ និងរៀនជំនាញសម្របសម្រួល រួមបញ្ចូលគំនិត ការយកចិត្តទុកដាក់ និងការយល់ឃើញរបស់អ្នកដទៃ។
លើកទឹកចិត្តកុមារឱ្យធ្វើលំហាត់ប្រាណ
លំហាត់ប្រាណរាងកាយ មិនត្រឹមតែធ្វើឱ្យកុមារមានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងជួយឱ្យពួកគេលូតលាស់បានប្រសើរ និង ឆ្លាតវៃទៀតផង។ លំហាត់ប្រាណនឹងជួយគ្រប់គ្រងលំហូរឈាមទៅកាន់ខួរក្បាល និងបង្កើតកោសិកាខួរក្បាលឡើងវិញ។ ការធ្វើលំហាត់ប្រាណ គឺល្អចំពោះចិត្តរបស់មនុស្សពេញវ័យ ហើយជាពិសេសសម្រាប់កុមារ វាក៏មានឥទ្ធិពលយូរអង្វែងទៅលើការលូតលាស់ខួរក្បាលផងដែរ។
កែលម្អសមត្ថភាពតក្កវិជ្ជា
ឪពុកម្តាយច្បាស់ជាឆ្ងល់ហើយថា ហេតុអ្វីបានជាមានសៀវភៅជារឿងដែលកូនត្រូវអានរាប់សិបដង ហើយនៅតែមិនធុញ។ វេជ្ជបណ្ឌិតពន្យល់ថា ពាក្យដដែលៗនេះជួយកុមារឱ្យចងចាំវាក្យសព្ទ លំអិតរឿង និងរៀនព្យាករណ៍ព្រឹត្តិការណ៍។
ជំនាញទាំងនេះនឹងធ្វើឱ្យកូនរបស់អ្នកលេចធ្លោនៅសាលា ដោយដឹងពីរបៀបដោះស្រាយបញ្ហាទាក់ទងនឹងគណិតវិទ្យា ការសង្កេតមើលរចនាសម្ព័ន្ធប្រយោគ និងលំនាំដើម្បីចងភ្ជាប់ពួកគេដោយសមហេតុផល ដើម្បីបង្កើតប្រយោគ។ មេរៀនតក្កនេះ ក៏ជួយលើកកម្ពស់ការគិត និងវែកញែកប្រកបដោយហេតុផលផងដែរ៕