ដំឡូងក្រហមគឺជារបស់ដែលថោក មានរសជាតិឆ្ងាញ់ និងថែមទាំងមានសារធាតុចិញ្ចឹមគ្រប់បែបយ៉ាងទៀតផង ជាងនេះទៅទៀតវាមានលក់នៅគ្រប់ទីកន្លែងក្នុងទីផ្សារ។ ដូចនេះតើអ្នកធ្លាប់ដឹងពីអត្ថប្រយោជន៍របស់វាឬទេ? ខាងក្រោមនេះយើងខ្ញុំនឹងបកស្រាយប្រាប់អ្នក នោះអ្នកអាចជ្រើសរើសបរិភោគវារាល់ថ្ងៃដើម្បីសុខភាពអ្នករាល់គ្នា។
1. អ្នកអាចបរិភោគដំឡូងរាល់ថ្ងៃ ព្រោះនៅក្នុងដំឡូងមានប៉ូតាស្យូម ដែលអាចជួយអ្នកឲ្យបញ្ចុះសំពាធឈាមបាន ដូចនេះចំពោះអ្នកដែលមានជំងឺលើសឈាម គួរតែបរិភោគវាដើម្បីសុខភាពអ្នក។
2. វានឹងជួយការពារប្រពន្ធ័រំលាយអាហារអ្នកឲ្យមានសុខភាពល្អ ដូចនេះក្រោយពេលដែលអ្នកបរិភោគអាហាររួច វានឹងជួយរំលាយលឿន ជាហេតុដែលមិនធ្វើឲ្យអ្នកមានជំងឺទល់លាមកឡើយ។
3. តាមការស្រាវជ្រាវបានឲ្យដឹងថា នៅក្នុងដំឡូងមានសារធាតុម្យ៉ាងដែលអាចជួយអ្នកឲ្យងាយស្រួលមានផ្ទៃពោះ ដូចនេះបើអ្នកចង់មានផ្ទៃពោះឆាប់ អ្នកអាចសាកល្បងបរិភោគដំឡូងបាន។
4. នៅក្នុងដំឡូងមានវីតាមីនC និងសារធាតុម្យ៉ាងទៀតដែលអាចបង្កើនប្រពន្ធ័ការពាររាងកាយអ្នកឲ្យកាន់តែរឹងមាំ ដូចនេះជំងឺផ្សេងៗនឹងមិនកើតមានលើអ្នកឡើយ អ្នកនឹងអាចមានសុខភាពល្អជាមិនខាន។
5. វានឹងជួយការពារភ្នែកអ្នកឲ្យមានសុខភាពល្អក្រោយពេលដែលអ្នកបរិភោគវារួច ព្រោះនៅក្នុងនោះមានវីតាមីនC និងEដែលល្អចំពោះភ្នែកអ្នកណាស់៕