តើមានចលនាអ្វីខ្លះដែលអ្នកគួរតែធ្វើមុនពេលគេង ដើម្បីមានរាងដែលស្អាត និងមានត្រកៀកស្អាតនោះ? បើអ្នកចង់ក្លាយជានារីម្នាក់ដែលមានរាងស្អាតលើសគេ អ្នកគួរតែធ្វើចលនាខាងក្រោមនេះមុនពេលគេងជារៀងរាល់យប់ នោះអ្នកនឹងអាចក្លាយជាស្រីស្អាតបានយ៉ាងងាយបំផុត។ តើមានចលនាអ្វីខ្លះ?
ចលនាទី១
ដំបូងអ្នកត្រូវតែគេងឲ្យត្រង់ រួចដាក់ដៃទាំងសងខាងជិតខ្លួន បន្ទាប់មកចាប់ផ្តើមយកជើងឆ្វេងទប់ខ្លួន ដោយលើកជើងស្តាំឡើង រួចងើបខ្លួនឡើង(ដូចរូប) រក្សាចលនានេះចំនួន៥នាទី បន្ទាប់មកទើបទម្លាក់ខ្លួនចុះយឺតៗ រួចទើបប្តូរជើងវិញម្តង។
ចលនាទី២
ដំបូងអ្នកត្រូវតែគេងផ្អៀងខ្លួនទៅខាងឆ្វេង រួចយកដៃឆ្វេងកល់ក្បាលរបស់អ្នក ហើយដៃស្តាំដាក់នៅមុខទ្រូងរបស់អ្នក បន្ទាប់មកលើកជើងឆ្វេងអ្នកឡើង ដោយរក្សាចលនានេះចំនួន៥នាទី បន្ទាប់មកទើបប្តូរមួយចំហៀងខ្លួនទៀត។
ចលនាទី៣
ដំបូងអ្នកត្រូវធ្វើចលនាដូចចលនាទី២ ដោយគេង និងដាក់ដៃដូចគ្នា ប៉ុន្តែជើងអ្នកមិនលើកឡើងទៀតទេ អ្នកត្រូវតែកន្ទេកជើងដូចក្នុងរូប ដោយរក្សាចលនានេះចំនួន៥នាទី ទើបប្តូរជើងមួយចំហៀងទៀត។
ចលនាទី៤
ដំបូងអ្នកត្រូវគេងឲ្យត្រង់ បន្ទាប់មកជើងដាក់ដូចក្នុងរូប ដៃលាចេញទៅសងខាងនៃខ្លួន បន្ទាប់មកពើងខ្លួនអ្នកឡើងដោយយកដៃ និងជើងទប់ខ្លួនរបស់អ្នក ដោយរក្សាចលនានេះចំនួន៥នាទី។
ចលនាទី៥
ដំបូងអ្នកត្រូវតែសង្កត់ដៃ និងជើងចុះក្រោម បន្ទាប់មកពើងខ្លួនឡើងមកលើ បន្ទាប់មកលើកជើងឆ្វេងឡើងដោយដាក់ឲ្យជិតពោះអ្នក ចំនួន៥នាទី បន្ទាប់មកទើបប្តូរជើងមួយចំហៀងទៀត៕