​​ជាទូទៅក្មេង​អាយុ ៤ ឆ្នាំ​សូម្បីតែ​ញ៉ាំ​បាយ​ដោយ​ខ្លួនឯង​ក៏​មិនទាន់​ត្រង់​មាត់​ស្រួលបួល​ផង កុំថាឡើយ​ប្រើ​ឱ្យធ្វើ​កិច្ចការ​អ្វី​នោះ ប៉ុន្តែ​ក្មេង​ម្នាក់នេះ​ចម្លែក​ខុសគេ ពោលគឺ​ពិតជា​អស្ចារ្យ​ពេក​ហើយ​។

​រូបភាព​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ទាំងនេះ​បង្ហាញ​ពី​សកម្មភាព​ក្មេងប្រុស​អាយុ ៤ ឆ្នាំ​ខាងលើ​បើកបរ និង​បញ្ជា​អេស្កាវ៉ាទ័រ​កាយ​ដី​យ៉ាង​ស្ទាត់ជំនាញ និង​ដោយ​មិន​ប្រឹង​ដូច​មនុស្សពេញវ័យ​។​

​ក្មេងប្រុស​ឈ្មោះ ដេ​ត​ឌី ច​ន​សុន (Teddie Johnson) ដែល​មកពី​អ៊ីវ​ស៊ែម (Evesham) សង្កាត់​វូ​ស្ទើ​សៀ (Worcestershire) ប្រទេស​អង់គ្លេស រូបនេះ​ញញឹម​ស្ញេញ នៅពេល​វា​កំពុង បញ្ជា​ត្រាក់ទ័រ​ដោយមាន​ទំនុកចិត្ត​។

​តោះ​! សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំងអស់គ្នា ចង់ដឹងថា​តើ​វា​អាច​បញ្ជា​អេស្កាវ៉ាទ័រ​បាន​មែន ឬ​យ៉ាងណា​៕

ប្រភព៖ rasmeinews.com

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង