ផ្ទះ គឺជា​កន្លែង​មាន​ក្តី​សុខ​និង​សន្តិភាព​បំផុត ដែល​ត្រូវ​វិលត្រឡប់​មកវិញ​ខានមិនបាន​។ ដូច្នេះ ស្ត្រី​គួរតែ​ដឹង​ពី​របៀប​បង្កើត​បរិយាកាស​គ្រួសារ​ប្រកបដោយ​ផាសុកភាព និង​រីករាយ ហើយ​ធ្វើឱ្យ​ស្វាមី​របស់​អ្នកមាន​អារម្មណ៍​ថា​គ្រួសារ​មាន​សារៈសំខាន់​។

​ស​សើរ និង​លើកតម្កើង​ស្វាមី​

​នេះ​គឺជា​រឿង​ងាយស្រួល​បំផុត​ក្នុងការ​ស្រលាញ់ ប៉ុន្តែ​ស្ត្រី​ជា​ភរិយា​តែងតែ​ភ្លេច​។ នៅក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ស្ត្រី​មាន​ទម្លាប់​រិះគន់​ស្វាមី​របស់គាត់ មិន​ផ្តល់​ការសរសើរ​ចំពោះ​ស្វាមី​ឡើយ​។ ត្រូវ​ចាំ​ថា​ក្នុង​ជីវិត​ជា​ប្តី​ប្រពន្ធ អ្នក​គួរតែ​សរសើរ​ប្តី​អ្នក​កាន់តែច្រើន​។​

​ត្រូវ​ចាំ​ថា​មាន​មនុស្ស​ស្រី​ជាច្រើន ដែលមាន​ឆន្ទៈ​ក្នុងការ​និយាយ​ពាក្យ​ផ្អែមល្ហែម​ទៅកាន់​ប្តី​របស់​អ្នក​។ ដូច្នេះ​បើ​អ្នកជា​ភរិយា​មិនដែល​ស​សើរ​លើកតម្កើង​ស្វាមី​ខ្លួន​ទេ នោះ​អ្នកដទៃ​នឹង​ឆក់យក​ឱកាស​មិន​ខាន​!

​ត្រូវ​ខ្វាយខ្វល់​ពី​ការរួម​ដំណេក​

​នេះ​គឺជា​រឿង​ដែល​មិនអាច​ខ្វះ​បាន​នៅក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ប៉ុន្តែ​ស្ត្រី​គិតថា​វា​ជា​កាតព្វកិច្ច និង​ការទទួលខុសត្រូវ​។ ដូច្នេះ កុំ​សួរថា​ហេតុអ្វី​បានជា​ប្តី​របស់​អ្នក​ក្បត់ចិត្ត​អ្នក​។​

​សូម​ចាំ​ថា​ការរួម​ដំណេក គឺជា​រឿង​ដ៏​អស្ចារ្យ​មួយ​ដែល​ចងភ្ជាប់​ស្វាមី និង​ភរិយា ប្រសិនបើ​អ្នក​មិន​ច្នៃប្រឌិត​ថ្មី​ឋ វា​នឹង​ធ្វើឱ្យ​ប្តី​របស់​អ្នក «​ផ្លាស់ប្តូរ​ប្រពន្ធ​» នៅពេលណា​ក៏បាន​។

រៀន​រីករាយ ផ្តល់​តម្លៃ​ចំពោះ​សេចក្តីស្រឡាញ់​ក្នុង​គ្រួសារ​

ផ្ទះ​គឺជា​កន្លែង​ដែល​ត្រូវ​វិលត្រឡប់​វិញ ដែលមាន​ក្តី​សុខសន្តិភាព​បំផុត​។ ដូច្នេះ ស្ត្រី​គួរតែ​ដឹង​ពី​របៀប​បង្កើត​បរិយាកាស​គ្រួសារ​ប្រកបដោយ​ផាសុកភាព និង​រីករាយ​។ សូមឱ្យ​ស្វាមី​របស់​អ្នកមាន​អារម្មណ៍​ថា​គ្រួសារ​មាន​សារៈសំខាន់​។ នៅពេល​គាត់​មាន​បញ្ហា តែងតែ​នៅ​ទីនោះ​ដើម្បី​ចែករំលែក និង​អោបក្រសោប​។

​រក្សា​ភាពស្ងប់ស្ងាត់​ដើម្បី​ការពារ​ខ្លួន​អ្នក​

​បើ​ប្រៀបធៀប​នឹង​ស្ត្រី​ខាងក្រៅ​ភរិយា​មានគុណ​សម្បត្តិ​ខាង​អារម្មណ៍​។ ប្រសិនបើ​អ្នក​មិនដឹង​ពី​របៀប​គ្រប់គ្រង​អារម្មណ៍ អ្នក​ច្បាស់​ជា​បាត់បង់​បុរស​របស់​អ្នក​ហើយ​។ ចូរ​ការពារ​ខ្លួន​អ្នក​ពី​ការ​ល្បួង ដើម្បី​រក្សា​សុភមង្គល​របស់​អ្នក​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង