ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីប្រជ្រុយដែលអាចនាំលាភសំណាងជូននារី។ តើមានកន្លែងណាខ្លះទៅ?
- ប្រជ្រុយនៅក្នុងចិញ្ចើម មានន័យថាជាសញ្ញានៃទ្រព្យសម្បត្តិរបស់នារី។ ជាធម្មតាមនុស្សស្រីដែលមានប្រជ្រុយត្រង់នឹង បើមិនប្តីមានលុយ ក៏បងប្អូនផ្តល់ទ្រព្យឲ្យច្រើនផងដែរ។
- ប្រជ្រុយនៅខាងលើពាក់កណ្តាលចិញ្ចើម: នារីដែលមានប្រជ្រុយមួយនេះ នឹងមានអ្នកតាមជួយច្រើនក្នុងជីវិត ដោយមិនខ្វះអ្វីគ្រប់យ៉ាងឡើយ។
- ប្រជ្រុយនៅចន្លោះចិញ្ចើមទាំងពីរ ជាសញ្ញាល្អនៃការងារ។ មានន័យថា នារីដែលមានប្រជ្រុយត្រង់នឹង អាចជោគជ័យខ្លាំងក្នុងការងារ។ ក្នុងថ្ងៃអនាគត ឋានៈដែលខ្ពស់ជាងគេ នឹងអាចស្ថិតក្នុងដៃអ្នក។
- ប្រជ្រុយនៅត្រចៀកខាងស្តាំ: មនុស្សស្រីដែលមានប្រជ្រុយនៅត្រចៀកស្តាំ គឺល្អជាងឆ្វេង ដោយអាចនាំទ្រព្យធំជូនស្វាមីបាន។ ជាពិសេស អាចជួយមុខរបររបស់ប្តីរីកចម្រើនខ្លាំងណាស់។
- ប្រជ្រុយនៅក្រោយត្រចៀក ជាសញ្ញាដែលមានទ្រព្យអាថ៌កំបាំងចូលមកច្រើន៕