​សណ្តែកខៀវ​គឺជា​សណ្តែក​ដែល​មាន​សារធាតុចិញ្ចឹម​ច្រើនណាស់ ដូចនេះ​ហើយ​វា​ជា​សណ្តែក​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ មិនមាន​ជំងឺ​ផ្សេងៗ​មក​បៀតបៀន​ឡើយ​។ តើ​វា​អាច​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​អ្នក​? ក្រោយពេល​ដែល​អ្នក​យល់​ដឹង​រួច ចូល​អ្នក​បរិភោគ​វា​ឲ្យបាន​ច្រើន​។​

  1. ​វា​អាច​ជួយ​បំបាត់​ស្នាម​អ៊ុច​ខ្មៅ​លើ​មុខ​អ្នក​បាន ដោយ​គ្រាន់តែ​អ្នក​ត្រូវ​តែ​បរិភោគ​សណ្តែកខៀវ​នេះ​ឲ្យ​ច្រើនទៅ​បានហើយ​។​
  2. ​បើ​អ្នក​បរិភោគ​អាហារ​ដែល​ធ្វើឲ្យ​អ្នកពុល អ្នក​អាច​ដាំ​សណ្តែកខៀវ​មក​ផឹក​បាន ដោយ​ត្រូវតែ​ដាំទឹក​វាឲ្យ​ក្រាស់ នោះ​វា​នឹង​អាច​បន្សាប​ជាតិពុល​ទាំងនោះ​បាន​។​
  3. ​បើ​អ្នក​មើល​អ្វី​មិន​ច្បាស់ អ្នក​អាច​យក​សំបក​នៃ​សណ្តែកខៀវ​ចំនួន​១៥​ក្រាម​មក​ដាំទឹក​ផឹក​បាន នោះ​វា​នឹង​ធ្វើឲ្យ​ភ្នែក​អ្នក​ភ្លឺ​វិញ​ហើយ ថែម​ទាំង​អាច​មើល​វត្ថុ​ផ្សេងៗ​បាន​ច្បាស់​ទៀត​ផង​។​
  4. ​បើ​អ្នក​មាន​ជំងឺ​ឈឺក្បាល អ្នក​អាច​យក​សណ្តែកខៀវ​នេះ​មក​ធ្វើ​ជា​ខ្នើយ​សម្រាប់​គេ​ង​បាន នោះ​វា​នឹង​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ធូរស្រាល​ជា​មិនខានឡើយ​។​
  5. ​បើ​អ្នក​មាន​ជំងឺ​រាគរូស និង​ឈឺពោះ អ្នក​អាច​យក​សណ្តែកខៀវ​ដាំ​ជា​មួយ​ម្រេច​បាន នោះ​វា​នឹង​ជួយ​អ្នក​ឲ្យ​បាត់​នូវ​អា​ការៈ​នេះ​បាន​ហើយ​។​
  6. ​បើ​អ្នក​វិលមុខ ងងឹត​ភ្នែក អ្នក​អាច​ដាំ​សណ្តែកខៀវ​មក​បរិភោគបាន នោះ​វា​នឹង​ជួយ​អ្នកឲ្យមាន​អារម្មណ៍​ធូរស្រាល​ជាង​មុន​ជា​មិនខានឡើយ​។​
  7. ​បើ​ស្បែក​អ្នក​រមាស់ អ្នក​ក៏​អាច​បរិភោគ​សណ្តែកខៀវ​ដែរ នោះ​វា​នឹង​ជួយ​អ្នក​ឲ្យ​បាត់​នូវ​អាការៈរមា​ស់​នេះ​បាន​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង