Join with Health.com.kh on Telegram

គិត​ៗ​ទៅ​រមៀត​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ខ្ញី​ដែរ គឺជា​ឱសថ​បែប​ឬ​ស​ឈើ​ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​។ វា​ក៏​មានការ​ពេញ​និយម​ជា​ពិសេស​សម្រាប់​ប្រជាជន​ចិន និង​ឥណ្ឌា​ផង​ដែរ​សម្រាប់​ដើរតួ​នាទី​ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​ការ​រលាក​។ គេ​បាន​សង្ខេប​ទៅ​លើ​ជីវជាតិ​ដែល​រមៀត​មាន​ផង​ដែរ​ដូច​ជា ម៉​ង​ហ្គា​ណេ​ស ជាតិ​ដែក វីតាមីន B6 ទង​ដែង ប៉ូ​តា​ស្យូ​ម និង​ជាតិ​សរសៃ​។

រមៀត​ផ្ទុក​ទៅ​ដោយសារ​ធាតុ Curcumin ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​បង្កើន​ចំនួន Brain-Derived Neurotrophic Factor ដែល​ជា​ផ្នែក​មួយ​នៃ​របស់​បញ្ជា​យ៉ាង​សំខាន់​សម្រាប់​សមត្ថភាព​សរសៃប្រសាទ​ក្នុង​ការ​បង្កើត​ការ​ទំនាក់ទំនង​ថ្មី​ក្នុង​ខួរក្បាល​។ នេះ​មាន​ន័យ​ថា ការ​បញ្ចូល​រមៀត​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​នឹង​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ខួរក្បាល​ដូច​ជា ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា និង​ការ​បាក់ទឹកចិត្ត​ជាដើម​បាន​។ វា​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ទៀត​ថា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​មនុស្ស​ចាស់ និង​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​កាន់តែ​មាន​ប្រាជ្ញា​ឆ្លាត​វៀងវៃ​ទៀត​ផង​៕