​ដើម្បីឱ្យ​កូនៗ របស់​ពួកគេ​ទទួលបាន​ជោគជ័យ និង​សប្បាយរីករាយ​នាពេល​អនាគត​ឪពុកម្តាយ​ត្រូវធ្វើ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ទាំងនេះ​នៅពេល​កូន ៗ របស់​ពួកគេ​នៅ​ក្មេង​។

1.​បង្ហាត់​កូន​ឱ្យចូល​គេង​តាម​ពេលវេលា​សមរម្យ​

​មនុស្សពេញវ័យ​ជាច្រើន​តែងតែ​ធុញទ្រាន់​នឹង​ការ​គេង​របស់​កុមារ​។ ក្នុងនាម​ជា​ឪពុកម្តាយ ត្រូវឱ្យ​ក្មេងៗ​ចូល​គេង​បាន​ទាន់ពេលវេលា​។ អ្នកនឹង​មិនលឺ​កូន​របស់​អ្នក​និយាយថា​ពួកគេ​ចង់​គេង​ទេ​មែន​ទេ​?

​ដូច្នេះ​កុំ​រង់ចាំ​ឱ្យ​ពួកគេ​ចូល​គេង​ដោយ​ស្វ័យប្រវត្តិ​។ ពួកគេ​នឹង​ទប់ទល់​នឹង​សំណើ​របស់​អ្នក ប៉ុន្តែ​បន្ទាប់មក​ពួកគេ​នឹង​យល់ថា អ្នកមាន​បំណងល្អ​ក្នុង​រឿងនេះ​។​

2.​កុំ​ផ្តល់​អាហារសម្រន់​ដល់​កូន​របស់​អ្នកជា​រៀងរាល់ថ្ងៃ​

​ស្ករ​គ្រាប់ គឺ​សម្រាប់តែ​ឱកាស​ពិសេស ដែល​ធ្វើឱ្យ​អាហារ​ឥតប្រយោជន៍​មានតម្លៃ​នៅក្នុង​ភ្នែក​របស់​ពួកគេ​។​

​ប្រសិនបើ​អ្នក​ឱ្យ​កូន​ញ៉ាំ​ស្ករ​គ្រាប់ បង្អែម រាល់ថ្ងៃ ពួកគេ​នឹងមិន​មាន​អារម្មណ៍​សប្បាយចិត្ត​ឡើយ នៅពេល​នរណាម្នាក់​ផ្តល់​បង្អែម​មួយកញ្ចប់​ជា​រង្វាន់ ឬ​អំណោយ​។

​កុំ​ទិញ​អ្វីដែល​ថ្មី និង​អស្ចារ្យ​បំផុត​ជា​ញឹកញាប់​។ បង្រៀន​កូន​របស់​អ្នក​ឱ្យ​រីករាយ និង​ពេញចិត្ត​នូវ​អ្វីដែល​ពួកគេ​មាន​។

3.​ឱ្យ​កូន​ជួយ​អ្នកដទៃ​ដោយ​មិន​គិតពី​ការ​តបស្នង​

​ការជួយ​អ្នកដទៃ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ជីវិត​កូន​អ្នក​។ នេះ បង្រៀន​ពួកគេ​ឱ្យមើល​ជុំវិញ ដើម្បី​ដឹងថា​មាន​មនុស្ស​ជាច្រើន​ទៀត ដែល​ត្រូវការ​ជំនួយ ក៏ដូចជា​មនុស្ស​ជាច្រើន​ដែលមាន​បញ្ហា គឺ​ពួកគេ​ស្ថិតក្នុង​ស្ថានភាព​អាក្រក់​ជាង​ការលំបាក​ដែល​ខ្លួន​កំពុង​ប្រឈមមុខ​។​

4.​បង្រៀន​កូន​ឱ្យធ្វើ​កិច្ចការ​ផ្ទះ​

​ក្មេងៗ ដែល​ចេះ​ធ្វើ​កិច្ចការ​ផ្ទះ​តាំងពី​នៅ​ក្មេង អាច​ស៊ូទ្រាំ​នឹង​សម្ពាធ​ក្នុង​ជីវិត​ក្រោយៗ​ទៀត ទើប​ទទួលបាន​ជោគជ័យ​។ នោះ​ដោយសារតែ​ការងារ​ផ្ទះ​មើលទៅ​សាមញ្ញ ប៉ុន្តែ​វា​មិនមែន​ងាយស្រួល​ទេ​។​

​បន្ទាប់ពី​បានធ្វើការ​សិក្សា​មួយ ដែលមាន​រយៈពេល​រាប់​ទសវត្សរ៍​មកហើយ សាលា​វេជ្ជសាស្ត្រ​ហា​វ៉ាដ (​សហរដ្ឋអាមេរិក​) បាន​ឈានដល់​ការសន្និដ្ឋាន​នេះ​។​

​លើសពីនេះ ពួកគេ​ក៏បាន​រកឃើញថា ចំពោះ​កុមារ​ដែល​ចូលចិត្ត​ធ្វើការ​ងារ​ផ្ទះ និង​កុមារ​ដែល​មិន​ចូលចិត្ត​ធ្វើ​ការងារ​ផ្ទះ អត្រា​ការងារ​បន្ទាប់ពី​ពេញវ័យ​គឺ ១៥:១ អត្រា​ឧក្រិដ្ឋកម្ម​គឺ ១:១០ ។​

​ជាមួយគ្នានេះដែរ កុមារ​ដែល​ចូលចិត្ត​ធ្វើ​ការងារ​ផ្ទះ​មិន​ត្រឹមតែ​អត្រា​លែងលះ​ទាប​ទេ អត្រា​ជំងឺផ្លូវចិត្ត​ក៏​ទាប​ជាង​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង