ការ​មាន​ផ្ទៃពោះ គឺជា​សេចក្តី​រីករាយ ហើយក៏​ជា​ដំណើរ​ដ៏​លំបាក​រយៈពេល ៩ ខែ ១០ ថ្ងៃ​របស់​ស្ត្រី​។ មិនចាំបាច់​ទៅពិនិត្យ​អេកូ​ទេ ដោយ​គ្រាន់តែ​មើល​សញ្ញា​ទាំងនេះ អ្នក​អាច​ទាយ​បាន​ទាំងស្រុង​ថា តើ​អ្នកមាន​ផ្ទៃពោះ​កូនប្រុស ឬ​ស្រី​។ សូម​ព្យាយាម​សង្កេត​មើលថា តើ​វា​ត្រឹមត្រូវ​ដែរឬទេ​។

១.​មើល​ទ្រង់ទ្រាយ​ពោះ​របស់​អ្នក

​ប្រសិនបើ​ទ្រង់ទ្រាយ​ពោះ​ស្តួច​ទៅខាង​លើ វា​ទំនងជា​ម្តាយ​មាន​ផ្ទៃពោះ​កូនប្រុស​។ ខណៈពេលដែល​ម្តាយ​មាន​ផ្ទៃពោះ​កូនស្រី​នឹងមាន​ក្បាលពោះ​មូល​។

២.​ទឹកនោម​មាន​ពណ៌​លឿង​ស្រាល​

សញ្ញា​នេះ ងាយស្រួល​សម្គាល់​នៅពេល​ម្តាយ​បត់ជើងតូច ហើយ​កត់សម្គាល់ឃើញ​ពណ៌​ទឹកនោម​ខុសពី​ធម្មតា​បន្តិច ដែលមាន​ពណ៌​លឿង​ស្រាល វា​អាចជា​ក្មេងប្រុស​។​

​ប្រសិនបើ​អ្នក​សង្កេត​ទឹកនោម​របស់​អ្នក​បន្តិច អ្នកនឹង​សម្គាល់​ឃើញ​ភាពខុសគ្នា​។ ប្រសិនបើ​ទឹកនោម​របស់​អ្នកមាន​ពណ៌​លឿង​ស្រាល​នោះ អ្នក​ទំនង​ជាមាន​ផ្ទៃពោះ​ហើយ​។ ផ្ទុយទៅវិញ​ប្រសិនបើ​ទឹកនោម​របស់​អ្នក​ល្អក់កករ​មានន័យថា​ទារក​ក្នុង​ផ្ទៃ​របស់​អ្នក​គឺជា​ព្រះ​នាង​ដ៏​ស្រស់ស្អាត​។ ទោះយ៉ាងណា​ក៏ដោយ សូម​កត់សម្គាល់ថា ប្រសិនបើ​ទឹកនោម​របស់​អ្នកមាន​ពណ៌​រាង​ងងឹត នោះ​មានន័យថា អ្នក​ខ្សោះ​ជាតិ​ទឹក ហើយ​ត្រូវការ​បំពេញបន្ថែម​ទឹក​ភ្លាមៗ មិនមែនជា​សញ្ញា​ថា​អ្នកមាន​ផ្ទៃពោះ​ជាមួយ​ក្មេងប្រុស ឬ​ក្មេងស្រី​ឡើយ​។​

៣.​ស្បែក​របស់​ម្តាយ​

​ម្តាយ​ដែលមាន​ផ្ទៃពោះ​កូនប្រុស​តែងតែមាន​ពណ៌​ស្បែក​ខ្មៅ​ស្រអាប់​។ ប្រសិនបើ​ស្បែក​មិន​ផ្លាស់ប្តូរ ជាធម្មតា​វា​ជា​ទារក​ស្រី​។​

៤.​ចាញ់កូន​ពេលព្រឹក​ខ្លាំង ទំនងជា​ពរ​ពោះ​កូនប្រុស​

​សញ្ញា​នេះ ត្រូវបាន​គេ​ដឹងថា លេចឡើង​ក្នុង​រយៈពេល​ខ្លី ហើយ​ការ​ចាញ់កូន​នៅពេល​ព្រឹក​មិន​ធ្ងន់ធ្ងរ​ទេ​។ ការ​ចាញ់កូន គឺជា​រោគសញ្ញា​ធម្មតា នៃ​ការ​មាន​ផ្ទៃពោះ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​អាកា​រៈ​ចាញ់កូន​ធ្ងន់ធ្ងរ ហើយ​រោគសញ្ញា​ទាំងនេះ​នៅតែ​បន្ត​កើតមាន​ចំពោះ​ការ​មាន​ផ្ទៃពោះ​ទាំងមូល​របស់​អ្នក ដែល​ធ្វើឱ្យ​អ្នក​ប្រឈមមុខ​នឹង​ការខ្វះ​ជីវជាតិ​ប្រចាំថ្ងៃ​របស់​អ្នក អ្នក​អាចមាន​ផ្ទៃពោះ​កូនស្រី​។​

​ផ្ទុយទៅវិញ ប្រសិនបើ​រោគសញ្ញា​នៃ​ការ​ចាញ់កូន​ខ្លី​ជាង ហើយ​អ្នក​មិនមាន​អាការ​ចាញ់កូន​ធ្ងន់ធ្ងរ​ជា​រៀងរាល់​ព្រឹក អ្នក​អាច​នឹង​កំពុង​ពរ​ពោះ​កូនប្រុស​ម្នាក់​។

៥.​ចង្វាក់បេះដូង​ទារក​

​ចង្វាក់បេះដូង​គភ៌ ក្មេងប្រុស​ជាធម្មតា​យឺត​ជាង​ក្មេងស្រី ដែលជា​ធម្មតា​ក្មេងប្រុស ១៤០ ខណៈ​ក្មេងស្រី​មាន ១៥០ ។

៦.​ទីតាំង​ផ្ទៃពោះ​

​សង្កេតមើល​ពោះ​របស់​ម្តាយ ប្រសិនបើ​ក្បាលពោះ​ខ្ពស់ គឺជា​ក្មេងស្រី​នោះ ហើយ​ពោះ​ទាប​គឺជា​ក្មេងប្រុស​។ ជាធម្មតា​ក្មេងស្រី​ចូលចិត្ត​គេង​ផ្អៀង​ទៅខាង​ឆ្វេង ចំណែក​ក្មេងប្រុស​ចូលចិត្ត​ផ្អៀង​ទៅខាង​ស្តាំ​។​

៧.​ចលនា​គភ៌

​ក្មេងប្រុស​ទំនងជា​ចង់ ដាល់ និង​ទាត់​នៅក្នុង​ពោះ​របស់​ពួកគេ ខណៈដែល​ក្មេងស្រី​ចូលចិត្ត​រមៀល​។​

៨.​រាង​ផ្ចិត​

​ផ្ចិត​របស់​ម្តាយ​លៀន​មក​ក្រៅ គឺជា​ក្មេងប្រុស ហើយ​ប្រសិនបើ​ផ្ចិត​ពោះ​មិន​លៀន​ចេញ​ទេនោះ គឺជា​កូនស្រី​។​

​ព័ត៌មាន​នៅក្នុង​អត្ថបទ គឺ​សម្រាប់​ជា​ឯកសារយោង​តែប៉ុណ្ណោះ​!

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង